ប៉ា​គី​ស្ថាន​ចាប់ខ្លួន​មេដឹកនាំ​វាយប្រហារ​ក្រុង​មុំ​បៃ នៅ​មុន​ពេល​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ធ្វើ​ទស្សនកិច្ច​នៅ​អាម៉េរិក​

324
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា​បាន​ចាប់ឃុំខ្លួន​មេក្លោង​នៃ​ការវាយប្រហារ​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៨ នៅពេល​ដែល​ប្រទេស​នេះ​​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង ដើម្បី​បង្ក្រាប​ពួក​ជន​សកម្មប្រយុទ្ធ​ដែល​ស្ថិតនៅក្នុង​ទឹកដី​របស់​ខ្លួន​។​

​ការចាប់ខ្លួន ហា​ហ្វីស សា​អ៊ី​ដ (Hafiz Saeed ) មេក្លោង​នៃ​ការវាយប្រហារ​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​ដែល​នឹង​ទទួល​ជួប​លោក​​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan )​នៅ​សប្តាហ៍​ក្រោយ​ក្នុងអំឡុង​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅកាន់​សេត​វិមាន​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅក្នុង​សារលិខិត​មួយ​ថា “​បន្ទាប់​ពី​ការស្វែងរក​ចាប់​ខ្លួន​អស់​១០​ឆ្នាំ​រួច​មក​មេក្លោង​នៃ​ការវាយប្រហារ​ភេរវកម្ម​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ា​គី​ស្ថាន​។ ​ការដាក់​សម្ពាធ​ដ៏​ខ្លាំង ត្រូវបាន​ធ្វើ​អស់​រយៈពេល​២​ឆ្នាំ​មកហើយ​ដើម្បី​ស្វែងរក​មេក្លោង​នេះ​”​។​

​ហា​ហ្វីស សា​អ៊ី​ដ ត្រូវបាន​ប្រកាសថា​ជា​ភេរវជន​ពិភពលោក ដោយ​សហរដ្ឋ​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ ហើយ​សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាស​ផ្តល់​រង្វាន់​១០​លាន​ដុល្លារ​សម្រាប់​ក្បាល​មេក្លោង​នេះ​។​

​មន្ត្រី​សន្តិសុខ​ម្នាក់​បាន​និយាយថា ហា​ហ្វីស សា​អ៊ី​ដ ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ា​គី​ស្ថាន​ភាគ​ខាងកើត ដោយ​កងទ័ព​ប្រឆាំង​ភេរវកម្ម​។​

​ការវាយប្រហារ​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ​២០០៨ បាន​សម្លាប់​មនុស្ស​ជាង​១៦០​នាក់​៕ដោយ៖សុខា/sn

ហា​ហ្វីស សា​អ៊ី​ដ ត្រូវបាន​ប្រកាសថា​ជា​ភេរវជន​ពិភពលោក ដោយ​ស​សហរដ្ឋ​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ​