ប៉ា​គី​ស្ថាន​ចាប់ឃុំខ្លួន​សាច់ញាតិ​ច្រើន​នាក់​របស់​មេដឹកនាំ​នៃ​ក្រុម​សកម្មប្រយុទ្ធ​បន្ទាប់​ពី​ការវាយប្រហារ​នៅ​តំបន់​កា​ស្មៀរ​

356
ចែករម្លែក
  • 24
    Shares

​ប៉ា​គី​ស្ថាន​បាន​ចាប់ឃុំខ្លួន​ជនសង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រាប់សិប​នាក់ កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា បន្ទាប់​ពី​ការវាយប្រហារ​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​​ឥណ្ឌា ដែល​បាន​បង្កឱ្យមាន​វិបត្តិ​ជាមួយ ឥណ្ឌា​។​

​ពួកគេ​ទាំងនោះ រាប់បញ្ចូល​ទាំង​បងប្រុស​និង​សាច់ញាតិ​ម្នាក់​ទៀត​របស់ មេដឹកនាំ​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​Jaish-e-Mohammad (JeM)​ឈ្មោះ Masood Azhar ដែលជា​អ្នក​បង្កើត​ក្រុម​នេះ និង​ដែល​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​ប៉ា​គី​ស្ថាន ដែល​ស្ថិតនៅក្រោម​សម្ពាធ​ពី​អន្តរជាតិ​ដើម្បី​ឱ្យ​បង្ក្រាប​ក្រុម​ជន​សកម្មប្រយុទ្ធ បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​សង្ស័យ​ចំនួន​៤៤​នាក់ ស្ថិតនៅក្នុង​”​ការ​ឃុំឃាំង​បង្ការ​ជាមុន​” ។​

​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា ការកើនឡើង​នៃ​ភាព​តានតឹង អាច​បង្ក​ឱ្យ​មាន​ជម្លោះ​ដ៏​គ្រោះថ្នាក់​។​

​ភាព​តានតឹង​បាន​ចាប់ផ្តើ​កើតឡើង កាលពី​ថ្ងៃទី​១៤​ខែ​កុម្ភៈ នៅពេលដែល អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់ ដោយ​បាន​សម្លាប់​​ទាហាន​ឥណ្ឌា​ជាង​៤០​នាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ក្រុម​JeM បាន​និយាយថា ខ្លួន​បាន​ធ្វើ​ការវាយប្រហារ​នេះ​។​

​កាលពី​ថ្ងៃទី​២៦​ខែ​កុម្ភៈ ឥណ្ឌា​បាន​វាយ​សង​សឹង ដោយ​វាយប្រហារ​តាម​អាកាស​ទៅលើ​អ្វី ដែល ខ្លួន​បាន​និយាយថា ជា​ជំរំ​របស់​ក្រុង​JeM នៅ​ប្រទេស​ប៉ា​គី​ស្ថាន​៕​ដោយ​៖​សុខា​/sn

សាច់ញាតិ​២​នាក់​របស់​Masood Azhar ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​

#