ប៉ា​គី​ស្ថាន​ថា​ការបាញ់​ដោយ​កងទ័ព​ឥណ្ឌា​សម្លាប់​ជន​ស៊ីវិល​៣​នាក់​នៅ​តំបន់​កា​ស្មៀរ​

187
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ា​គី​ស្ថាន​និយាយថា​”​ការបាញ់​ដោយ​គ្មាន​មូលហេតុ ដោយ​កងទ័ព​ឥណ្ឌា​នៅក្នុង​តំបន់​ជម្លោះ​កា​ស្មៀរ​បាន​សម្លាប់​ជន​ស៊ីវិល ៣ នាក់​ដោយ​រួមទាំង​​កុមារ​២​នាក់​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​ខ្លួន​បាន​កោះហៅ​អ្នកការទូត​ឥណ្ឌា​ម្នាក់​នៅ​ថ្ងៃ​ពុធ​ទី​១៦​ខែ​តុលា​នេះ​ដើម្បី​ធ្វើ​ការតវ៉ា​ចំពោះ​ការរំលោភ​បទ​ឈប់​បាញ់​ដែល​បាន​ធ្វើ​​ឡើង​កាលពី​មួយ​ថ្ងៃមុន​នេះ ។ ការបាញ់​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​៨ នាក់​រងរបួស​ផង​ដែរ​នៅ​កា​ស្មៀរ​ខាង​ទឹកដី​ប៉ាគី​ស្ថាន​។​

​ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា​កងទ័ព​របស់​ពួកគេ​បាន​បាញ់​តប​វិញ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​តើ​មាន​អ្នក​ស្លាប់​និង​របួស​នៅ​ខាង​ទឹកដី​ឥណ្ឌា​ដែរ​ឬ​អត់​នោះ​។​

​មិន​មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​ឥណ្ឌា​ទេ​។​

​តំបន់​កា​ស្មៀរ​ត្រូវបាន​បំបែករវាង​ប៉ាគី​ស្ថាននិង​ឥណ្ឌា ហើយ​អះអាង​ទាមទារ​កាន់កាប់​តំបន់​នេះ​ដោយ​ប្រទេស​ទាំង​២​។ ពួកគេ​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​២​លើក​អំពី​តំបន់​នេះ​។​

​ភាព​តានតឹង​នៅតែ​ខ្ពស់​ចាប់តាំងពី​ឥណ្ឌា​បាន​បន្ទាប​ឋានៈ​ស្វ័យភាព​នៃ​តំបន់​កា​ស្មៀរ​ខាង​ទឹកដី​របស់​ខ្លួន​កាលពី​ខែ​សីហា​និង​បាន​ដាក់​ការគ្រប់គ្រង​តឹងរឹង​នៅ​តំបន់​នេះ​៕​ដោយ​៖​សុខា/sn

​តំបន់​កា​ស្មៀរ​ត្រូវបាន​បំបែករវាង​ប៉ាគី​ស្ថាននិង​ឥណ្ឌា​ដោយ​ខ្សែបន្ទាត់​គ្រប់គ្រង​ដែល​ជា​ព្រំដែន​ជាក់ស្តែង​