ប៉ា​គី​ស្ថាន​ទម្លាក់​កំរិត​ទំនាក់ទំនង​ការទូត​ដោយសា​រកា​ស្មៀរ តើ​អាច​មាន​សង្គ្រាម​ជាមួយ​ឥណ្ឌា​ទេ​?

323
ចែករម្លែក

​ប៉ា​គី​ស្ថាន​កាន់តែ​ខិត​ទៅរក​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ឥណ្ឌា​ដោយ​សាររ​តែ​វិបត្តិ​កា​ស្មៀរ បន្ទាប់​ពី​អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់​និង​៦​នាក់​ទៀត​ត្រូវ​បាញ់​ចំពេល​ការបង្ក្រាប​មួយ​លើ​​ជន​ប្រឆាំង​។​វា​កើត​ឡើង​ក្រោយពី​ការសំរេច​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់ ក្នុង​ការផ្តាច់​ការទាក់ទង​ជាមួយ​ឥណ្ឌា បន្ទាប់​ពី​សម​ភាគី​ឥណ្ឌា លោក ណា​រេ​នដ្រា ​ម៉ូ​ឌី​សំរេច​លុបចោល​មាត្រា​៣៧០​ដែល​ដក​ឋានៈ​ពិសេស ឬ​ស្វ័យភាព​របស់​កា​ស្មៀរ​និង​បញ្ចូល​វា​មក​ជា​ផ្នែក​នៃ​សហភាព​ឥណ្ឌា ដែល​បង្ក​ចលាចល​នៅ​កា​ស្មៀរ​និង​និង​ការតវ៉ា​ប្រឆាំង​​នៅ​ប៉ា​គី​ស្ថាន​។​

ការសំរេចចិត្តរបស់ឥណ្ឌាក្នុងការដកឋានៈពិសេសរបស់កាស្មៀរបង្កការប្រឆាំងតវ៉ានៅប៉ាគីស្ថាន

លោក​ខាន់​បានសំរេច​នាំ​បញ្ហា​នេះ​ទៅ​កាន់​អង្គការសហប្រជាជាតិ តែ​បើ​ដំណោះស្រាយ​ខាង​ការទូត​បរាជ័យ តើ​នឹង​មាន​សង្គ្រាម​រវាង​ប្រទេស​មាន​នុយគ្លេអ៊ែរ​ទាំងពីរ​នេះ​ដែរ​ឬទេ​?

​តាម​ពិត​មាន​សង្គ្រាម​៤​មក​ហើយ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ក្នុងនោះ​ពីរ​ដោយសារ​កា​ស្មៀ​ចាប់​តាំងពីការ​ពុះ​ចែក​ឥណ្ឌា​អង់គ្លេស​ទៅ​ជា​ឥណ្ឌា​របស់​ក្រុម​ហិណ្ឌូ​និង​ប៉ា​គី​ស្ថាន​របស់​​ពួក​អ៊ីស្លាម ដែល​ខណ្ឌ​ចែក​ត្រង់​តំបន់​ហេមពាន្ត​កា​ស្មៀនេះ​។​

​សង្គ្រាម​ទី​៥ អាច​បង្ក​ការ​ហិនហោច​បំផុត ដោយសារ​តែ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​មិន​ត្រឹមតែ​បង្ក​ការ​គំរាម​ត្រឹម​តំបន់​ទេ តែ​ខ្នាត​ពិភពលោក​ថែមទៀត​។​

​ពួក​អ្នកវិភាគ​កិច្ចការ​យោធា បាន​និយាយថា ទោះជា​ឥណ្ឌា​មាន​ប្រៀប​ខាង​ទំហំ​និង​ការវិនិយោគ ក៏​ឃ្លាំង​សព្វាវុធ​និង​កម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត អាច​នៅ​តែ​​រារាំង​ការវាយប្រហារ​ពី​ឥណ្ឌា​បាន​។​ប្រទេស​ទាំង​ពីរ​មាន​សព្វាវុធ​នុយគ្លេអ៊ែរ ដោយ​ឥណ្ឌា​ត្រូវ​គេ​ជឿ​ថា​មាន ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ពី​១៣០​ទៅ​១៤០​គ្រាប់ និង​ប៉ា​គី​ស្ថាន​មាន​១៤០​ទៅ​១៥០​គ្រាប់​។​

​តើ​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​សង្គ្រាម​មែនឬ​?

​ឥណ្ឌា​មាន​យន្តហោះ​យោធា​២.០៨២​គ្រឿង និង​ប៉ា​គី​ស្ថាន​មាន​១.៣៤២​គ្រឿង មានន័យថា​ឥណ្ឌា​អាច​មាន​កងទ័ពអាកាស​ធំ​បំផុត​ទី​៤​នៅក្នុង​លោក​។​តែ​ប៉ា​គី​ស្ថាន​មានឧ​ទ្ធ​ម្ភា​គ​​ចក្រ​ប្រយុទ្ធ​៥៥​គ្រឿង ខណៈ​ឥណ្ឌា​មានតែ​១៧​គ្រឿង​។​

​ខាង​ទ័ពជើងទឹក ឥណ្ឌា​ក៏​មាន​ប្រៀប ដោយ​មាន​នាវាចម្បាំង​១៩៥​គ្រឿង ខណៈ​ប៉ា​គី​ស្ថាន​មានតែ​១៩៧​។​

​គឺ​ទាហានជើងគោក​ឯណេះ​ទេ​ដែល​ឥណ្ឌា​មាន​ប្រៀប​ខ្លាំង​បំផុត គឺ​ដោយ​នៅ​ពីក្រោយ​តែ​ចិន​មួយគត់ ឥណ្ឌា​មាន​ទាហាន​១.៣៦២.៥០០​នាក់ ច្រើន​ជាង​អាម៉េរិក​និង​រុស្ស៊ី​ឬ​ស្មើនឹង​​ពីរដង​នៃ​ទាហាន​ប៉ា​គី​ស្ថាន​។​

​ក្នុងពេល​ជាមួយគ្នា​ក៏​មាន​សំណួរ​អំពី​សម្ពន្ធមិត្ត ថា​តើ​ពួកគេ​អាច​ហក់​ចូល​ជួយ​ភាគី​ខាង​ណា​ទេ​បើ​សង្គ្រាម​ផ្ទុះឡើង​មែន​។​ខណៈ​កិច្ចការ​ទូត​ទំនង​ជា​ផ្លូវ​សមស្រប​បំផុត ការសំរេច​​ចិត្ត​ណាមួយ​ពី​មហាអំណាច​អាម៉េរិក​និង​ចិន អាច​មាន​ផលប៉ះពាល់​ដ៏​សំខាន់​។​ចិន​មាន​ផលប្រយោជន៍​មួយ​នៅ​កា​ស្មៀរ ហើយ​ស្និទ្ធ​នឹង​ប៉ា​គី​ស្ថាន ខណៈ​អាម៉េរិក​ហាក់​នៅ​ខាង​ឥណ្ឌា​​ច្រើនជាង​៕​ប្រែ​សម្រួល​៖​ដោយ​៖​វាសនា​