ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​អះអាង​អំពី​ការសាកល្បង​បាញ់​កាំជ្រួច​

407
ចែករម្លែក
  • 137
    Shares

​កងកម្លាំង​អាកាស​ប៉ា​គី​ស្ថាន​និយាយថា យន្តហោះ​ប្រយុទ្ធ​របស់ខ្លួន​មួយ​បាន​បាញ់​សាកល្បង​កាំជ្រួច​ផលិត​នៅក្នុង​ស្រុក​ដោយ​ជោគជ័យ​ដោយ​បាន​ពណ៌នា​វា​ថា​ជា​«​សព្វាវុធ​ឆ្លាត​»​មួយ​។​

​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​រវាង​គូប្រជែង​មាន​នុយក្លេអ៊ែរ​ទាំងពីរ​ដោយសារ​ជម្លោះទឹកដី​កា​ស្មៀរ​ដែល​នាំអោយ​ប្រទេស​ទាំង​ពីរ​អះអាង​​អំពី​ការបាញ់​ទម្លាក់​យន្តហោះ​របស់​គូសត្រូវ​រៀងៗ​ខ្លួន​។​

​សេចក្តីថ្លែងការណ៍​របស់​កងទ័ពអាកាស​ប៉ា​គីស្ថា​ននិយាយថា យន្តហោះ​JF-17​កាលពី​ថ្ងៃ​អង្គារ​បាន​បាញ់​កាំជ្រួច​ថ្មី ដែល​មាន​សមត្ថភាព​វាយប្រហារ​ទាំង​យប់​និង​ថ្ងៃ​លើ​គោលដៅ​​ផ្សេងៗ​ជាមួយ​នឹង​ភាព​ត្រូវ​ខ្លាំង​។​

​សព្វាវុធ​ឆ្លាត​ជា​ភាសា​យោធា​គឺ​សំដៅ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​វាយប្រហារ​គោលដៅ​។​

​មុន​នេះ​ឥណ្ឌា​ក៏​បាន​អះអាង​អំពី​ការសាកល្បង​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ដែល​អាច​កំទេច​គោលដៅ​៩០០​បួន​ជ្រុង​នៅ​ចម្ងាយ​ពី​២០​ទៅ​៩០​គីឡូម៉ែត្រ ដោយ​បាញ់​ចេញ​ម្តង​កាំ​ជ្រួច​១២​គ្រាប់​ក្នុង​រយៈពេល​តែ​៤៤​វិនាទី​។​បើ​តាម​អង្គការ​សិក្សា​ស្រាវជរាវ​និង​អភិវឌ្ឍន៍​យោធា (DRDO) វា​ជា​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ និង​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅកាន់​គោល​​ដៅ​ជិតៗ​។​

DRDO​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ការសាកល្បង​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ដោយ​ជោគជ័យ​លើ​ក​ទី​៣​នៅក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន​។​មុន​នេះ​កាលពី​ថ្ងៃ​ចន្ទ DRDO​បានធ្វើការ​សាកល្បង​ប្រព័ន្ធ​​កាំ​ជ្រួច​Pinaka ដែល​ក្បាល​គ្រាប់​មាន​បំពាក់​ឧបករណ៍​គ្រប់គ្រង​បញ្ជា​នាំ​ផ្លូវ​ដោយ​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​និយាយថា​«​ប្រព័ន្ធ​នេះ​បញ្ជា​កាំជ្រួច​ធ្លាក់​ចំ​គោលដៅ​បានល្អ​»៕​ដោយ​៖​វាសនា​

Pinaka​ជា​ប្រព័ន្ធ​កាំជ្រួច​ផលិត​នៅ​ឥណ្ឌា ។​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​សាកល្បង​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​និង​អង្គារ​