ប៉ា​គី​ស្ថាន​សន្យា​នឹង​ដោះលែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា ដើម្បី​ជា​”​កាយវិការ​សន្តិភាព​”

396
ចែករម្លែក
  • 32
    Shares

ប៉ា​គី​ស្ថាន​បាន​សន្យាថា​នឹង​ដោះ​លែង​អ្នកបើក​យន្តហោះ​ឥណ្ឌា​ម្នាក់​ដែល​ត្រូវបាន​ចាប់បាន​នោះ​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែ​មីនា ដើម្បី​ជា​កាយវិការ​សន្តិភាព​មួយ​ចំពោះ​ប្រទេស​គូប្រជែង​​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​បាន​ទទូច​ថា​ខ្លួន​នឹង​នៅតែ​មាន​ការប្រុងប្រយ័ត្ន​យោធា​ខ្ពស់​សម្រាប់​ការវាយប្រហារ​។​

​លោក Abhinandan Varthaman អ្នកបើក​យន្តហោះ​ឥណ្ឌា ដែល​យន្តហោះ​របស់គាត់​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​មាន​ជម្លោះ​កាលពី​ថ្ងៃ​ពុធ បាន​ក្លាយជា​ចំណុច​​កណ្តាល​នៃ​ជម្លោះ​ចុងក្រោយ​បំផុត​នេះ​រវាង​ប្រទេស​ជិតខាង​គ្នា​នេះ​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​Imran Khan បាន​ប្រាប់​សភា​ប៉ា​គី​ស្ថាន​ថា​”​ជា​កាយវិការ​សន្តិភាព យើង​នឹង​ដោះលែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​នេះ​នៅ​ថ្ងៃ​សុក្រ​”​។

​នេះ​ជា​សញ្ញា​ដំបូង​អំពី​ធូរស្រាល​ចាប់តាំងពី​ថ្ងៃ​អង្គារ នៅពេល​ដែល​យន្តហោះ​ឥណ្ឌា​ច្រើន​គ្រឿង បាន​បើក​ការវាយប្រហារ​ឆ្ម​ក់​នៅ​ខាង​ទឹកដី​ប៉ា​គី​ស្ថាន​៕ដោយ៖សុខា/sn

លោក Abhinandan Varthaman អ្នកបើក​យន្តហោះ​ឥណ្ឌា​