ប៉ា​ណា​សូ​និក បញ្ចេញ​ម៉ាស៊ីន​បោកគក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ សន្សំ​ថាមពល ទឹក និង​មិន​ប៉ះពាល់​បរិស្ថាន​

565
​ម៉ាស៊ីន​បោកគក់​បច្ចេកវិទ្យា​ទំនើប​របស់​ប៉ា​ណា​សូ​និក បាន​ត្រូវ​ប្រកាស​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ កក្កដា ឆ្នាំ​២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ រាជធានី​ភ្នំពេញ​។​

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ជប៉ុន ប៉ា​ណា​សូ​និក ទើបនឹង​ចេញ​ផលិតផល​ម៉ាស៊ីន​បោកគក់​ស៊េរី​ថ្មី​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត សន្សំ​ថាមពល សន្សំសំចៃ​ទឹក មិន​ប៉ះពាល់​បរិស្ថាន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការលាង​សម្អាត​។​

​ម៉ាស៊ីន​បោកគក់​បច្ចេកវិទ្យា​ទំនើប​ថ្មី​នេះ បាន​ត្រូវ​ប្រកាស​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក​ម៉ា​រេ​ស៊ូ​កេ ណាហ្គា​តុ​ស៊ី​(Maresuke Nagatoshi) ប្រធានការិយាល័យ​តំណាង របស់ ក្រុមហ៊ុន​ប៉ា​ណា​សូ​និក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ម៉ាស៊ីន​បោកគក់​ថ្មី​ថា រចនាបទ​ថ្មី​នៃ​ម៉ាស៊ីន​បោកគក់​របស់​ក្រុមហ៊ុន​ប៉ា​ណា​សូ​និក មាន​លក្ខណៈពិសេស​តែមួយ គត់​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បង្កើន​ប្រសិទ្ធភាព នៃ​ការលាង​សំអាត​ចំណេញ​ពេលវេលា និង​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។​

លោក ម៉ា​រេ​ស៊ូ​កេ បានឱ្យដឹងថា ម៉ាស៊ីន​បោកគក់​ម៉ាក​ប៉ា​ណា​សូ​និក​ថ្មី​នេះ មាន​លក្ខណៈពិសេស​៣​យ៉ាង​គឺ​៖ ១៖​ប្រព​ន្ធ័​ថ្មី អ៊ែ​ក​ធី​ហ្វ ហ្វូ​ម (Active Foam) ដែល​បង្កើត​ពពុះ​សាប៊ូ​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​កំចាត់​ស្នាម​ប្រឡាក់​ខ្លាំង​លើ​សាច់​ក្រណាត់ និង ជំរុញ​ការលាង​សម្អាត​បាន​យ៉ាង​ល្អ​។ ២៖ Stain Master+ ការរួមបញ្ចូល​គ្នា នៃ​ឥទ្ធិពល​លាង​សម្អាត​និង សីតុណ្ហភាព​ទឹក​ដ៏​ល្អ​បំផុត រួមទាំង​ថាមពល​លំហូរ​ទឹក​នៅតែ​រក្សា​ការសម្អាត​សំលៀកបំពាក់​បាន​យ៉ាង​ល្អ និង​រក្សា​ភាពស្រស់ស្អាត​របស់​សំលៀកបំពាក់ ជាមួយនឹង​ការចំណាយ​ពេលវេលា​ដ៏​តិច​តូច​បំផុត និង​ចំណុច​ទី​៣៖ ការ​រចនា​មាត់​ធុង​ធំ​ទូលាយ (easy wide opening) នៃ​ម៉ាស៊ីន​បោកគក់​របស់​ក្រុមហ៊ុន​ប៉ា​ណា​សូ​និក​តែមួយគត់ ដែល​បង្កើត​វា​ឡើង​ធ្វើ​ឲ្យ​គ្មាន​ភាព​តានតឹង​ក្នុង​ការដក ដាក់​សម្ភារៈ​ធំៗ​និង​ងាយស្រួល​ដាក់​សម្ភារៈ​ដល់​បាត​ម៉ាស៊ីន​បោកគក់​។​

​លោក​បាន​បញ្ជាក់ថា បច្ចេកវិទ្យា Inverter និង ECONAV តែមួយគត់​របស់​ប៉ា​ណា​សូ​និក ដែល​បាន​រកឃើញ​សីតុណ្ហភាព​ទឹក​លាង​សម្អាត​សម្ភារៈ​ក្នុងពេល​បោកគក់​។ វា​បានធ្វើការ​ដោយ​ស្វ័យប្រវត្តិ​ក្នុងពេល​ប្រ​ត្តិ​ប​ត្តិ​ការ ដើម្បី​សន្សំសំចៃ​ថាមពល​អគ្គិសនី​និង​ទឹក​។​

​លោក​បាន​បញ្ជាក់ថា​ឆ្នាំនេះ ក្រុមហ៊ុន​ប៉ា​ណា​សូ​និក​មាន​អាយុកាល​១០០​ឆ្នាំ​ហើយ​។ ការឈរជើង​មកដល់​សព្វថ្ងៃ ដោយសារ​ការជឿទុកចិត្ត​ពី​សំណាក់​អតិថិជន និង​ផលិតផល​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ស្តង់ដារ​អន្តជាតិ​៕