ប៉ា​ពួរ នូវ៉ែល​ហ្គី​ណេ តាម​រក​រថយន្ត​ប្រណិត​ជិត​៣០០​គ្រឿង​ដែល​បាត់​ក្រោយ​ជំនួប​កំពូល​អន្តរជាតិ​

139
ចែករម្លែក
  • 38
    Shares

ប៉ូលិស​នៅ ប៉ា​ពួរ នូវ៉ែល​ហ្គី​ណេ កំពុង​តាម​ស្វែងរក​រថយន្ត​ប្រណិតៗ​ថ្មីៗ​រាប់រយ​គ្រឿង​ដែល​បាត់​ក្រោយ​ប្រទេស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​បាន​ទទួល​រៀបចំ​ធ្វើ​ជំនួប​កំពូល​មួយ​​កាលពី​ឆ្នាំមុន​។​

​រថយន្ត​ប្រមាណ​២៧៥ នៅ​បាត់​គ្មាន​ដំណឹង​នៅឡើយ​នៅ​ប្រទេស​នៅលើ​កោះ​នូវ៉ែល​ហ្គី​ណេ​នេះ ចាប់តាំងពី​វា​បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អង្គការ​Apec​កាលពី​ខែ​វិច្ឆិកា​។​

​ពេល​នោះ​ពួក​អ្នកស្រុក​បាន​ថ្កោលទោស​រដ្ឋាភិបាល ចំពោះ​ការ​ទិញ​រថយន្ត​ថ្លៃ​Maseratis​ចំនួន​៤០​គ្រឿង សំរាប់​ដឹក​មេដឹកនាំ​ពិភពលោក ជា​រថយន្ត​ដែល​ក្រោយ​មាន​រដ្ឋ​មាន​​គំរោង​លក់​ចេញ​។​ទោះជា​Maseratis ទាំង​នោះ​ឥឡូវ​ត្រូវបាន​រកឃើញ​តែ​រថយន្ត​ផ្សេ​ទៀត​បាត់​។​

ប៉ា​ពួរ នូវ៉ែល​ហ្គី​ណេ​កំពុងតាម​រក​រថយន្ត​បាត់​ជិត​៣០០​គ្រឿង ដែល​រដ្ឋ​ខ្ចីលុយ​គេ​ដើម្បី​មក​ទទួល​ភ្ញៀវ​នៅ​ជំនួប​កំពូល​Apec​។​រថយន្ត​ដែល​បាត់​រួមមាន​Landcruisers, Fords, Mazdas និង​Pajeros តែ​រថយន្ត​ថ្លៃ​Maseratis៤០​គ្រឿង​មិន​បាន​មិន​បាន​បាត់​ទេ​

​ស្នងការ​ប៉ូលិស លោក​ដេននី​ស ខ័រ​កូរ៉ា​ន់ បាន​និយាយថា លោក​សង្ឃឹម​រកឃើញ​មួយ​ក្នុងចំណោម​រថយន្ត​ដែល​បាត់ ក្នុងពេល​ចោរ​ព្យាយាម​លក់​វា​។​«​ចោរ​រត់​គេ​ខ្លួន​បាត់ តែ​យើង​​ទទួល​បាន​រថយន្ត​»​។​

​បើ​តាម​លោក​ដេននី​ស រថយន្ត​ដែល​បាត់​រួមមាន​Landcruisers, Fords, Mazdas និង​Pajeros តែ​រថយន្ត​ថ្លៃ​Maseratis៤០​គ្រឿង​មិន​បាន​មិន​បាន​បាត់​ទេ​។​

​ប្រជាជាតិ​នៅ​ប៉ាស៊ីហ្វិក​នេះ​មាន​ប្រជាជន​តែ​៧​លាន​នាក់​តែ​ក្រីក្រ ហើយ​ពួកគេ​មាន​ការស្រងាកចិត្ត​ពេល​ឃើញ​រដ្ឋ​ចំណាយលុយ​ខ្ជះខ្ជាយ​លើ​ទទួល​មេដឹកនាំ​ពិភពលោក​រួមមាន​​អនុ​ប្រធានាធិបតី​អាមេរិក​ម៉ៃ ផេន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​បើ​តាម​សារព័ត៌មាន​លុយ​ទិញ​រថយន្ត​សំរាប់​ដឹក​ភ្ញៀវ​ក្នុងជំនួប​កំពូល​នេះ​ជា​លុយ​ខ្ចី​គេ​ទេ​។​

​លោក​ស្នងការ​ប៉ូលិស ខ័រ​កូវ៉ា​ន់ បាន​និយាយថា ទំនិញ​ត្រូវបាន​ទិញ​ដោយ​បណ្តា​ទី​ភ្នាក់ងាររដ្ឋ​និង​បន្ទាប់មក ត្រូវបាន​បុគ្គល​យក​ជា​កម្មសិទ្ធិ​ដោយ​មិន​ស្របច្បាប់​។​លោក​​ស្នើសុំ​អោយ​ប្រជាជន​ប្រគល់​រថយន្ត​និង​ទ្រព្យ​ផ្សេងៗ​ជាបន្ទាន់ និង​អោយ​សារ​ធា​រណ​ជន​ផ្តល់ព័ត៌មាន​ជូន​ប៉ូលិស​ដើម្បី​ស្វែងរក​ទ្រព្យ​ដែល​បាត់​៕​ដោយ​៖​វាសនា​