ប៉ា​រ៉ា​ហ្គាយ​បើក​ស្ថានទូត​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម បន្ទាប់​ពី​អាមេរិក​និង​ក្វាតេ​ម៉ាឡា​

799
ចែករម្លែក

ប្រទេសប៉ារ៉ាហ្គាយបានបើកស្ថានទូតថ្មីរបស់ខ្លួននៅទីក្រុងហ៊្សេរុយសាឡឹមកាលពីថ្ងៃចន្ទទី២១ឧសភាបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសក្វាតេម៉ាឡាបានបើកស្ថានទូតនៅទីក្រុងនេះ ។

ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes បានប្រកាសបើកស្ថានទូតជាផ្លូវការ ដែលធ្វើឱ្យឱ្យប្រទេសប៉ារ៉ាហ្គាយ ក្លាយជាប្រទេសទី៣ក្នុងការរើផ្ទេរបេសកកម្មការទូតរបស់ខ្លួននៅប្រទេសអ៊ីស្រាអែល ពីទីក្រុងតែលអាវី ទៅទីក្រុងហ៊្សេរុយសាឡឹម។

ប្រទេសរូម៉ានី សាធារណរដ្ឋឆែក និង ប្រទេសហុងឌូរ៉ាសបាននិយាយថាពួកគេក៏កំពុងពិចារណាធ្វើដូចគ្នានេះដែរ។

សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីទីក្រុងហ៊្សេរុយសាឡឹមកាលពីខែធ្នូ ត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលអ៊ីស្រាអែល ប៉ុន្តែ វាបានធ្វើឱ្យប៉ាឡេស្ទីនខឹងសម្បារដែលបានអះអាងថាទីក្រុង​ហ៊្សេរុយសាឡឹមភាគខាងលិច ដែលដណ្តើមកាន់កាប់ដោយអ៊ីស្រាអែលនោះគឺជារដ្ឋធានីនាពេល
អនាគតរបស់ពួកគេ។

ការផ្ទេរស្ថានទូតអាមេរិកនៅទីក្រុងនេះ បានបង្កឱ្យមានកំហឹងខ្លាំងបន្ថែមទៀតដល់ក្រុមបាតករប៉ាឡេស្ទីនច្រើននាក់ដែលធ្វើការតវ៉ាប្រចាំសប្តាហ៍នៅតំបន់ហ្គាហ្សាដោយទាមទារឱ្យមានសិទ្ធិវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញនិងលើកចេញរបាំងរារាំងដែលដាក់មួយទសវត្សរ៍មកនេះ ។

ការតវ៉ានេះបានបញ្ចប់កាលពីថ្ងៃចន្ទ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្រុមជនប៉ាឡេស្ទីនជិត៦០នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន៕ដោយ:សុខា/sn

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu( រូបស្តាំ)ចាប់ដៃជាមួយប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes ក្នុងជំនួបមួយនៅទីក្រុងហ៊្សេរុយសាឡិម កាលពីថ្ងៃចន្ទ