ប៉ា​រ៉ែ​ន ពន្លិច​យន្តហោះ Boeing 747 ដើម្បី​បង្កើត​សួន​កម្សាន្ត​ក្រោម​ទឹកធំ​បំផុត​

361
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ ប្រទេស​បា​រ៉ែ​ន បាន​ពន្លិច​យន្តហោះ​ធុន Boeing 747 មួយគ្រឿង​ទៅក្នុង សមុទ្រ ដើម្បី​បង្កើត​សួន​កម្សាន្ត​ក្រោម​ទឹក​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​គួរឱ្យភ្ញាក់ផ្អើល​។​

​យោងតាម​សារព័ត៌មាន​ចុះផ្សាយ​ឱ្យដឹងថា សួន​កម្សាន្ត​ក្រោម​ផ្ទៃ​ទឹក​នេះ​មាន​ផ្ទៃ​យ៉ាងតិច ១០០.០០០ ម៉ែត្រការ៉េ​។ នៅ​សួន​នេះ​នឹង​មានផ្ទះ​ឈ្មួញ​គុជ​ខ្យង ថ្ម​ប៉ប្រះ​ទឹក​សិប្ប​និមិត្ត និង​រូបចម្លាក់​ផ្សេងៗ ទៀត​បន្ថែម​ពីលើ​យន្តហោះ​ប្រវែង ៧០ ម៉ែត្រ​នេះ​។
​ ​
​ការងារ​ការដ្ឋាន​មុជ​ទឹកនឹង​ចាប់ផ្តើម​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នៅពេល​ឈានដល់​កិច្ច ព្រមព្រៀង​សហការ​រវាង​រដ្ឋាភិបាល​បា​រ៉ែ​ន វិស័យ​ឯកជន ក្រុមហ៊ុន​មុជទឹក និង​ក្លឹប​នានា​។
​ ​
​អាជ្ញាធរ​ទេសចរណ៍ និង​ពិព័រណ៍​បា​រ៉ែ​ន (Bahrain Tourism & Exhibition Authority) បានប្រកាសថា សួន​កម្សាន្ត​នេះ​គ្រោង​បើក​ស្វាគមន៍​សាធារណជន​នៅ​រដូវក្ដៅ​នេះ​៕ ប្រែ​សម្រួល​: ខុម​