ប៉ឺតប៉ោង​ជួយ​បញ្ចុះទម្ងន់​

1003
ចែករម្លែក

​ប៉ឺតប៉ោង​មានឈ្មោះ​ថា អេ​លី​ប (Elipse Balloon) ដែលជា​ផលិតផល​របស់​សកល​វិទ្យាល័យ ស្ពី​អេ​ន​ហ្សា (Spienza) នៅ​ប្រទេស​អ៊ីតាលី ទើបត្រូវ បាន​ឧទ្ទេសនាម​នៅ​សន្និបាត​ប្រចាំឆ្នាំ​ជំងឺ ធាត់​ទ្វីបអាស៊ី​រៀបចំឡើង​នៅ​ប្រទេស ព័រ​ទុយ​ហ្គា​ល់ ។ ចង់​បញ្ចុះទម្ងន់​ដោយ​ប៉ឺតប៉ោង​នេះ​អ្នក​អាច​លេប វា​ចូលក្នុង ពោះ​ដូចជា​ថ្នាំ​គ្រាប់ ដោយ​មិនចាំបាច់​ឆ្លុះ វះកាត់ ឬ​ប្រើ​ថ្នាំស្ពឹក​ហេតុនេះ​សមស្រប សម្រាប់​មនុស្ស​ជាច្រើន ។​

​មិន​ដូចជា​ការវះកាត់​បង្រួញ​ក្រពះ ប៉ឺតប៉ោង​នេះ​ជា​ដំណោះស្រាយ​ដ៏​ងាយ ស្រួល​មួយ ព្រោះ​ក្រោយ ១៦​សប្តាហ៍ ប៉ឺតប៉ោង​នឹង​បែក ហើយ​សម្បក​វា​ត្រូវ បាន​បញ្ចោ​ញ​មក​ក្រៅ​តាមផ្លូវ​លាមក ។​

​តាមរយៈ​ការស្រាវជ្រាវ​លើ​អ្នក​ធាត់ ៣៨​នាក់​បង្ហាញថា ក្រោយ​១៦​សប្តាហ៍​នៃ​ការប្រើប្រាស់​គេ​អាច សម្រក​ទម្ងន់ បានជា​មធ្យម​១៥,២​គីឡូ បន្ទាប់មក​អ្នក ទាំងនេះ​ត្រូវបាន​ទូន្មាន​ឱ្យទទួល​ទាន តាម​របប​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី ទប់ស្កាត់​ការឡើង​ទម្ងន់​ជាថ្មី ។​
​ ​
​ពួក​អ្នកជំនាញ​ការចាត់ទុក​ថា នេះ​ជា​វិធី​បញ្ចុះទម្ងន់​សមស្រប​ចំពោះ មនុស្ស​ភាគច្រើន ហើយ​វា​ពុំ​សូវ ប៉ះពាល់ នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច មិន​បង្ក​ឥទ្ធិពល ដល់​ការ​ទទួលទាន ជាពិសេស​គឺ​មិន​ឈឺចាប់ ៕ ប្រែ​សម្រួលៈ រតនៈ​