ប៉ុក​បាៈ ដេ​ឡេ អា​លី នឹងមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​១០០​លាន​ផោន​

182

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជឿថា កីឡាករ ដេ​ឡេ អា​លី (Dele Alli) របស់​ក្លិប Spurs មានតម្លៃ​ច្រើនជាង​១០០​លាន​ផោន​។​
​ ​
​ក្លិប Tottenham បាន​ចំណាយ​ត្រឹមតែ​៥​លាន​ផោន​ប៉ុណ្ណោះ​នៅពេល​ពួកគេ​នាំយក​កីឡាករ អា​លី ពី​ក្លិប MK Dons កាលពី​ឆ្នាំ​២០១៥​។​
​ ​
​ចាប់តាំងពី​ពេលនោះ​មក អា​លី លេង​បានល្អ ហើយ​តំណាង​ឲ្យ​ក្លឹប​និង​ប្រទេស​របស់ខ្លួន​។ អា​លី ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​។​
​ ​
​តម្លៃ​ខ្លួន​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​កើនឡើង ហើយ​នៅពេលនេះ​គេ​បាន​ភ្ជាប់ កីឡាករ​រូបនេះ ទៅ​ក្លឹប​យក្ស អេ​ស្ប៉ា​ញ Real Madrid និង Barcelona ។
​ ​
​ប៉ុក​បា ត្រូវបាន​ផ្ទេរ​ចេញពី​ក្លឹប Juventus មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុងតម្លៃ​៨៩​លាន​ផោន ប៉ុន្តែ​ត្រូវបាន​វ៉ា​ដាច់​វិញ​បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល នី​ម៉ា (Neymar) ចាក​ចេញពី Barcelona មកកាន់​ក្លឹប PSG ក្នុងតម្លៃ ២០០​លាន​ផោន ហើយ​ថា កិច្ចសន្យា​ផ្ទេរ​របស់ អា​លី អាច​នឹង​ច្រើនជាង​តម្លៃ​ផ្ទេរ​របស់ ប៉ុក​បា​។​
​ ​
​ប៉ុក​បា បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​មានតម្លៃ​ច្រើនជាង​១០០​លាន​ផោន​ពីព្រោះ​យើង​ឃើញ​របៀប ដែល​គាត់​លេង​។ គាត់​មាន​ទេពកោសល្យ​មែនទែន ប៉ុន្តែ​នៅ​ក្មេង​”​។​
​ ​
​ប៉ុក​បា បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​មុន​ក្នុងឋានៈ​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​។​
​ ​
​ប៉ុក​បា បាន​និយាយថា “​នៅពេលនេះ មាន​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ច្រើនណាស់​។ ដូច្នេះ​គ្រប់គ្នា​មិន​គិត ពី​ខ្ញុំ​ទៀត​ទេ​។ ពួកគេ​មិន​ខ្វល់​ពី​ខ្ញុំ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) និង​កីឡាករ ដេ​ឡេ អា​លី (Dele Alli)