ប៉ុស្តិ៍​កា​ពារ​ព្រំដែន (​ប៉ុស្តិ៍​៤)​ចំណុះ​វរៈ​សេនា​តូច​កា​ពារ​ព្រំដែន​៣០៣​ សង្ស័យ​ឃុបឃិត​និង​វៀតណាម​បាញ់សម្លាប់​សត្វព្រៃ​និង​កាប់​ឈើ​

1039
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: កាលពី​ថ្ងៃទី​២២ ខែឧសភា រូបភាព​ច្រើន​សន្លឹក​ត្រូវគេ​ទម្លាយ បង្ហាញ​ពី​សកម្មភាព​មួយចំនួន​ក្នុង​ប៉ុស្តិ៍​កា​ពារ​ព្រំដែន​(​ប៉ុស្តិ៍​០៤) ចំណុះ​ឲ្យ​វរៈ​សេនា​តូច​កា​ពារ​ព្រំដែន​លេខ​៣០៣​។​

​ក្នុង​រូបភាព​គេ​សង្កេតឃើញ​មាន​ជនជាតិ​វៀតណាម​ដេក​ក្នុង​ប៉ុស្តិ៍​។ កាំភ្លើង​សង្ស័យ​ខុសច្បាប់​២​ដើម​។ ម៉ូតូ​ស្លាក​លេខ​វៀតណាម​១​គ្រឿង​។ ម៉ូតូ​កែឆ្នៃ​ដឹកឈើ​ច្រើន​គ្រឿង​។ អ្វី​ជាការ​កត់សម្គាល់ គឺ​សត្វ​ឈ្លូស​បាញ់​ងាប់​ដាក់​ក្នុង​កន្ត្រក​ចំនួន​៥​ក្បាល​ថែមទៀត​។​

​នៅក្នុង​ករណីនេះ សេចក្តីរាយការណ៍​មួយ​ទំនង​បែកធ្លាយ​ពី​ផ្ទៃក្នុង​ខាង​នគរបាល​នៅ​ទីនោះ បាន​បង្ហើប​ថា ឈ្មោះ មុន ភី​នី នាយរង​ប៉ុ​ស៍​ក្បាលដំរី បានអោយ​វៀតណាម​ចូល​បរបាញ់​បាន​សត្វ​ឈ្លូស​៥​ក្បាល​។ ជនជាតិ​វៀតណាម​៥​នាក់​នោះ មាន​ម្នាក់​ត្រូវគេ​ស្គាល់​ឈ្មោះថា កឿង​។​

​ប្រភព​បញ្ជាក់ថា ឈ្មោះ ភី​នី បាន​និយាយថា​រូបគេ​គឺ​បាន​ឲ្យ​វៀតណាម ចូលមក តើ​មា​នន​ណា​ហ៊ាន​ធ្វើ​អី​គេ​ដោយ​ពាក្យសំដី​ក្អេងក្អាង​។ នៅ​ចំណុច​ប៉ុស្តិ៍​នោះ​នៅ​រដូវ​កាល​មុន​ចូលឆ្នាំ​ខ្មែរ មាន​ម៉ូតូ​រាប់រយ​គ្រឿង​របស់​វៀតណាម​ចូលមក​កាប់​និង​ដឹកឈើ​។ តែ​ដល់​បច្ចុប្បន្ន​ចំនួន​ម៉ូតូ​ដឹកឈើ នៅមាន​សេសសល់​តិចតួច​តែប៉ុណ្ណោះ​។​

​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ រស្មី​កម្ពុជា ពុំទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​សមត្ថកិច្ច​តំបន់​ខាងលើ និង​អ្នកពាក់ព័ន្ធ​បាន​នៅឡើយ​៕ ល​