ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​បួន​នៃ​ប្រទេស​បី​រក្សា​សន្តិសុខ​តាម​ច្រក​អន្តរជាតិ​គុន​មីង​-​បាងកក​

1984
ចែករម្លែក

​តាម​កាសែត​នគរបាល​ប្រចាំ តំបន់​ព្រំដែន​ចិន​បានឱ្យដឹងថា នៅ​ខែ មីនា ឆ្នាំ​២០០៨ ច្រក​អន្តរជាតិ​គុន​មីង​-​បាងកក​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា ផ្លូវការ ។ ដូច្នេះ​ឆ្នាំនេះ​ជា​ខួប​ទី​១០ នៃ ការបង្កើត​ច្រក​អន្តរជាតិ​ដ៏​សំខាន់​នេះ ។ ប៉ុស្តិ៍​ត្រួតពិនិត្យ​សំខាន់​ចំនួន​បួន​របស់ ប្រទេស​ចិន ឡាវ និង​ថៃ បានរួម​គ្នា​បង្កើត យន្តការ​ស្តីពី​កិច្ចសហប្រតិបត្តិការ នគរបាល​អន្តរជាតិ ដើម្បី​ដោះស្រាយ បញ្ហា​បន្ទាន់​ផ្សេងៗ ដែល​កើតឡើង តាម​ច្រក​អន្តរជាតិ​គុន​មីង​-​បាងកក ។ យន្តការ​នេះ​បាន​ធានា ឱ្យមាន​សន្តិសុខ និង​សុវត្ថិភាព​តាម​ច្រក​អន្តរជាតិ​គុន​មីង​-​បាងកក ហើយ​មិនដែល​ទទួល​ការប្តឹង តវ៉ា​ពី​គេ​ឬ​កើតមាន​ឧបទ្ទវ​ហេតុអ្វី​ឡើយ​។​

​នៅ​ខែកក្កដា ឆ្នាំ​២០១៥ ប៉ុស្តិ៍ ត្រួតពិនិត្យ​ម៉ក​ហាន​ប្រទេស​ចិន ប៉ុស្តិ៍ ត្រួតពិនិត្យ​ម៉ក​ទីង​ប្រទេស​ឡាវ ប៉ុស្តិ៍ ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​ទី​៤ ហួយ​សែ ប្រទេស​ឡាវ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍ ឈៀង​ខុង ប្រទេស​ថៃ បានរួម គ្នា​បង្កើត​យន្តការ​ស្តីពី​កិច្ច​សហប្រតិបត្តិ ការ​នគរបាល​អន្តរ​ជាតិ រវាង “​ប៉ុស្តិ៍​ត្រួត ពិនិត្យ​ចំនួន​បួន នៃ​ប្រទេស​បី​” ដើម្បី​រួម គ្នា​បង្ក្រាប​បទល្មើស​ឆ្លងដែន ផ្តល់​ការ ងាយស្រួល​ដល់​អ្នកដំណើ​រ​ក្នុង​ការធ្វើ ដំណើរ​ទៅមក និង​រក្សា​សន្តិសុខ​តាម​ច្រក​អន្តរជាតិ គុន​មីង​-​បាងកក ។​

​ក្រោយពី​ដំណើរការ​អនុវត្ត យន្តការ​នេះ​រៀងមក ការងារ​គ្រប់គ្រង ព្រំដែន​បានទទួល​នូវ​សមិទ្ធផល កាន់តែច្រើន និង​បានផ្តល់​ផលប្រយោជន៍ ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស ពាក់ព័ន្ធ​ផ្សេងៗ ។ តាម​ស្ថិតិ ក្នុង​រយៈ ពេល​បី​ឆ្នាំ​កន្លង​ទៅនោះ ប៉ុស្តិ៍​ត្រួត ពិនិត្យ ម៉ក​ហាន បាន​ដោះស្រាយ​ករណី ឃុំខ្លួន គេ​ដោយ​ខុសច្បាប់​ចំនួន​បួន​ករណី ដែល បាន​សង្គ្រោះ​ជនរងគ្រោះ​១០​នាក់​បើក​ច្រក​ឆ្លងកាត់ បៃតង​៦៣​លើក​ជួយ សង្គ្រោះ​អ្នកដំណើរ​១៤៦​នាក់ និង បានទទួល​នូវ​សំបុត្រ​សរសើរ​ចំនួន​៣៥ ច្បាប់ និង​ទង់ជ័យ​ចំនួន​២៨ ដែល​ជូន​ដោយ​អ្នកទទួល​ជំនួយ ៕ ដោយ យ៉ាង ស៊ី​

​នៅ​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ផ្លូវ​គុន​មិ​ង​-​បាងកក កំពុងតែ មមាញឹក ។ យានយន្ត កំពុងតែ​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវ គុន​មិ​ង​-​បាងកក នៅក្នុង​ភូមិសាស្ត្រ​នៃ​ប្រទេស​ឡាវ (​រូបថត ដោយ Zu Hongbing)