ប៉ូលិសមួយក្រុមចាប់ខ្លួនយុវជន​ម្នាក់ដោយមិនដឹងមូលហេតុ និង​គំរាមបំបិទសិទ្ធិសេរីភាពអ្នក​សារ​ព័ត៌មានកម្ពុជាផងដែរ

828
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ក្រោយបែកធ្លាយវីដេអូប៉ូលិសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុបជិត រួចចាប់​វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬករណីអ្វីទាល់តែសោះ បន្ដិចក្រោយមកក៏មានប៉ូលិសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធិសេរីភាព​សារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន។

ការថតសកម្មភាពផ្ទាល់ពេលចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ និងមានសារព័ត៌មានបាន​ចុះយកផ្ទាល់។ ស្រាប់តែបន្ដិចក្រោយមកក៏មានប៉ូលិសជើងខ្លាំងម្នាក់ បានមកសម្លុតគំរាម ដោយមិនឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាព ថែមទាំង​អះអាងសុំដីកាតុលារមកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលកំពុងយកព័ត៌មាន​ផ្ទាល់នេះទៀតផង។

គួរបញ្ជាក់ថា ប៉ូលិសជើងខ្លាំងរូបនេះ ចំពោះសកម្មភាពចុះមកក្នុងមូលដ្ឋាននេះ ដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។ ពេលសួរអាជ្ញាធរ​មូលដ្ឋានក៏គាត់ឆ្លើយថាមិនបានប្រាប់ដំណឹងអ្វីទាល់តែសោះ។

មានមតិមហាជន និងអ្នកសារព័ត៌មានជាច្រើន មិនពេញចិត្តទង្វើប៉ូលិស​ជើងខ្លាំងរូបនេះ ដែលពូកែអាងអំណាចមកសម្លុតគំរាមសារព័ត៌មាន ដែលបានបំពេញវិជ្ជាជីវៈជូនដល់ប្រមុខរាជរដ្ឋាភិបាល និងក៏ជាអំណាច​ទី៤ផងដែរ។ ពួកគាត់សំណើសុំដល់ស្ថាប័នច្បាប់ មេត្ដាចាត់វិធានការចំពោះបុគ្គល​ជាប៉ូលិសរូបនេះទៅតាមផ្លូវច្បាប់ជាធរមាន​ផង៕B/Ha