ប៉ូលិស​កំពង់ឆ្នាំង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​បទល្មើស​ដោយឡែក​ពីគ្នា​

429
ចែករម្លែក
  • 23
    Shares

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជៀប ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ស្គារ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​បទល្មើស​ដោយឡែក​ពីគ្នា​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ អនុវត្តតាម​សាលដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្នុងនោះ ជនសង្ស័យ​ឈ្មោះ ហ៊ុន ធី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រ​ព្រឹ​ត​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។

​ដោយឡែក​ជនសង្ស័យ​ឈ្មោះ ជាង គីម​ស៊ីម ភេទ​ប្រុស នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបញ្ជូន​ទៅកាន់​តុលាកា ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕ ល​