ប៉ូលិស​កំពុង​តាម​ប្រមាញ់​នារី​អនាចារ​ដែល​បង្ហាញ​សុដន់​ឱ្យគេ​មើល​នៅតាម​ផ្លូវ​ដោយ​ឥត​ខ្មាសអៀន​

1115
ចែករម្លែក

​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា ហើយ​អាចធ្វើ​អ្វី​ក៏បាន​តាម​សិទ្ធិ​របស់ខ្លួន​។ ទោះជា​យ៉ាងណា សិទ្ធិ​ផ្ទាល់ខ្លួន​នោះ​មិនត្រូវ​បង្ក​ការរំខាន ឬ​ប៉ះពាល់​ដល់​អ្នកដទៃ ឬ​ធ្វើឱ្យ​អាប់ឱន​សេចក្តីថ្លៃថ្នូរ របស់​ជាតិ​សាសន៍​ខ្លួន​ឡើយ​។ បើ​ពុំ​នោះទេ ប្រាកដ​ជាមាន​បញ្ហា​ជាមិនខាន​។

​ជាក់ស្ដែង ពេលនេះ​ប៉ូលិស​នៅ​ប្រទេស​លី​បង់ កំពុងបើក​ប្រតិបត្តិ​ការតាមប្រមាញ់​នារី ម្នាក់​ដែល​បាន​ដោះ អាវ​បង្ហាញ​សុដន់​របស់​នាង​ពីលើ​រថយន្ត​តាមផ្លូវ​ហាយវ៉េ​ដែលមាន ចរាចរ​អ៊ូរ​អរ​។

​នារី​រូប​នោះបាន​ក្រោកឈរ​តាម​ដំបូល​បិទ​បើក​បាន ហើយ​ដោះអាវ​ក្រៅ និង​អាវទ្រនាប់​បង្ហាញ សុដន់​កណ្តាលវាល ឱ្យ​អ្នកបើកបរ​ឯទៀត​មើល​សប្បាយ​ភ្នែក​យ៉ាង​អនាចារ ខណៈ​រថយន្ត របស់​នាង​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវ​ស្ថិតនៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​សៃ​ឌី (Saida) ប្រទេស​លី​បង់​។

​សូមបញ្ជាក់ថា នៅតាម​ផ្លូវ​នានា​ក្នុងប្រទេស​លី​បង់ ឧស្សាហ៍​កើតមាន​ករណី​អនាចារ បែបនេះ ណាស់​។ ហើយ​ករណី​ចុង​ក្រោយនេះ​បានធ្វើឱ្យ​មហាជន​នៅ​ប្រទេស​នេះ​ខ្វែងគំនិត​គ្នា ដោយ​អ្នកខ្លះ អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នារី​រូបនេះ ចំណែកឯ​អ្នក​ខ្លះទៀត​យល់ថា វា​គ្មានអ្វី​ខុសឆ្គង​ធ្ងន់ធ្ងរ​ទេ ពោលគឺ​នាង​គ្រាន់តែ​ធ្វើ​លេងសើច​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​

#