ប៉ូលិស​ក្រុង​បាត់ដំបង​តាម​ចាប់​ចោរឆក់​កាបូប​ដ៏​សកម្ម​បាន​ម្នាក់​

788
ចែករម្លែក

(​បាត់ដំបង​)៖​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រហូត​ឈានដល់​​ការចាប់ខ្លួន​បាន​បន្ទា​ប់​ពី​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ចំនួន​ពីរលើក​ផ្ទួនៗ​គ្នា​រួចមក ហើយ​បានគេច​ខ្លួន​ទៅសំងំ​ចាយលុយ​អស់​រាប់លាន​ទីបំផុត​ត្រូវ​ជាប់​ខ្នោះ ។​

​លោក​វរសេនីយ៍ទោ​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឳ្យ​ដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែ​សីហា​ឆ្នាំ​២០១៧​មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​)​មួយ​កើតឡើង​ត្រង់ចំណុច​ក្រុមទី​៦​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​បាន​ឆក់​កាបូប​ពី​ជនរងគ្រោះ​ឈ្មោះ​ស៊ុន ស្រី​ណែ​ត​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង ។​

​លោក​អធិការ​បាន​បន្តថា​សម្ភា​រៈ​ដែល​បាត់បង់​រួមមាន​ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន​៣.១៥០ ០០០ រៀល​(​បី​លាន​មួយ​សែន​ប្រាំ​ម៉ឺន​រៀល​) ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ពណ៌​ផ្កាឈូក​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួចមក​កម្លាំង​ជំនាញ​បាន​សិក្សា​និង​ស្រាវជ្រាវ​អស់​មួយរយៈ​រួចមក​គឺ​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៤​ទាបភ្លឺ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឃាត់ខ្លួន​
​ជនសង្ស័យ​ម្នាក់​ឈ្មោះ​អូន សា​ហ្វី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូ​មិន​រា​ឃុំ​ន​រា​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដោយ​គេ​មាន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ រ៉ា​ន ចំរើន​ហៅ​សារី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​។​មុន​ពេលធ្វើ​សកម្មភាព​ឆក់​នៅ​ចំណុច​ខាងលើ​ពួក​គឺ​គេ​បាន​ឆក់​កាបូប ពី​សិស្ស​
​សាលា​UME​ម្តងមកហើយ​ដែរ​នៅលើ​ទឹកដី​ស្រុក​សង្កែ ។​

​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​ឳ្យ​ទៅ​បង្ហាញ​ទីតាំង​ដែល​គេ​បាន​បោះ​កាបូប​ចោល​។ រីឯ​សម្ភារៈ​​ដែល​ដកហូត​បានមក​វិញ​គឺ​ទូរស័ព្ទដៃ​១​គ្រឿង​ដែល​គេ​បាន​ឆក់​នៅ​លើក​ទី​១​និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​អូន សា​ហ្វី​