ប៉ូលិស​ក្រុង​ហូជីមិញ ចាប់​ក្រុម​មេ​ស្ត្រី​រកស៊ី​ផ្លូវភេទ​តម្លៃ​ខ្លួន​ថ្លៃ ដោយ​រួមទាំង​អ្នក​បង្ហាញ​ម៉ូត និង​តារា​សម្តែង​ច្រើន​នាក់​

1195
ចែករម្លែក
  • 454
    Shares

​ប៉ូលិស​នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​ស្ត្រី​វៀតណាម​៣​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា​ពីបទ​ជួយ​រក​និង​ផ្តល់​សេវាកម្ម​ផ្លូវភេទ​។​

​ស្ត្រី​វៀតណាម​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនេះ គឺ ឈ្មោះ ង្វៀន ធី ធៀន ឈ្មោះ ង្វៀន ធី ង៉ុ​ក និង​ឈ្មោះ ផាំ ធី ថា​ញ់ វៀន ។ ពួកគេ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ប៉ូលិស បាន​ឆ្មក់​ចូល​ស​ណ្ឌា​គារ​ជាច្រើន​នៅ​ទីក្រុង​នេះ ហើយ​បាន​រកឃើញ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​៤​នាក់ កាលពី​ថ្ងៃ​អង្គារ​។​

​ស្ត្រី​ទាំងនេះ បាន​និយាយថា​ពួកគេ​ជាតា​រា​សម្តែង និង អ្នក​បង្ហាញ​ម៉ូត ដែល​មិនមែនជា​អាជីព ហើយ​ផ្តល់​សេវាកម្ម​ផ្លូវភេទ​ក្នុងតម្លៃ​ពី​៧០០​ទៅ​២.៥០០ ដុល្លារ ក្នុង​ភ្ញៀវ​ម្នាក់​។

​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​សមាជិក​ជាង​៣០​នាក់​នៃ​ក្រុម​មេ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​តម្លៃ​ខ្លួន​ថ្លៃ​នេះ​និង​បាន​កោះហៅ​ពួកគេ​នេះ សម្រាប់​ការធ្វើ​កសិណសាក្សី​។​

​មនុស្ស​ជិត​៣.០០០​នាក់ ត្រូវបាន​ជឿថា​បាន​កំពុង​ធ្វើជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ទីក្រុង​នេះ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ជា​ផ្លូវការ​៕ ដោយ៖ សុខា

​ស្ត្រី​មួយក្រុម​ដែលជា​សមាជិក​នៃ​ក្រុម​មេ​ស្ត្រី​រកស៊ី​ផ្លូវភេទ​តម្លៃ​ខ្លួន​ថ្លៃ​នេះ