ប៉ូលិស​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ថ្នាំញៀន​៤​កញ្ចប់​ដាវ​១​ដើម ទូរស័ព្ទដៃ​៣​គ្រឿង​

540

​ភ្នំពេញ​: ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយចង្វា ស្រាវជ្រាវ​ឈានដល់​ការខ្លួន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​លោក អុង សឿន អធិការរង​ខណ្ឌ​ជ្រោយចង្វា បាន​ឲ្យ​ដឹងថា ខ្លួន​ជនសង្ស័យ​ចំនួន​៣​ក់​នោះ ១.​ឈ្មោះ លី អា​រី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​៤ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ២.​ឈ្មោះ ចាន់ ស្រី​ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បំរើកា​រងារ នៅ​ភោជនីយដ្ឋាន​ទន្លេសាប ស្នាក់នៅ​ភូមិ​៤ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​ម្នាក់ទៀត​ឈ្មោះ រស់ ច័ន្ទ​សុ​គុណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​លោក​អធិការរង​បាន​បន្តថា នៅពេល​ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​វត្ថុ​​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤​កញ្ចប់​តូច​ដាវ​មួយ​ដើម ទូរស័ព្ទដៃ​៣​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​: ម៉េង​សែ​