ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​បាន​ម្នាក់ទៀត

335
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ទៀតហើយ​ត្រូវ​ជនរងគ្រោះ​ប្រទះឃើញ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​។​តាមផ្លូវ​បេតុង​ភូមិ​ព្រៃ​ស្ពឺ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែលជា​បក្ខពួក​ក្រុម​វាយ​ប្លន់​យក​ម៉ូតូ​ពី​កម្មករសំណង់​ក្នុង​បុរី​ជា​រី​ភូមិ​ព្រៃ​ព្រីង​ង្បូ​ង​១​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ថ្ងៃទី​៣​ខែ​កក​ក្កដា​ឆ្នាំ​២០១៩​កន្លងមក ។​

ជនសង្ស័យ​ជា​បក្ខពួក​ប្លន់​ម៉ូតូ ចាប់ខ្លួន​ពេលនេះ ឈ្មោះ អេង រ៉ា​នុត ភេទ​ប្រុស អាយ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ត្រាំ​ដោក​សង្កាត់​ពងទឹក​ខណ្ឌ​ដង្កោ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​មាន​ទាំង​ថ្នាំញៀន​២​កញ្ចប់​ផងដែរ​។​

តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ សុវណ្ណ រតនា ភេទ ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅ​បុរី​ធូ លន ភូមិ ព្រៃ ព្រីង ត្បូង ២ សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន មាន ស្រុក កំណើត នៅ ភូមិ អន្លង់ គគី ឃុំ ស្តៅ ស្រុក កង មាស ខេត្ត កំពង់ចាម ៕S/​