ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​ពីរ​នាក់មក​អប់រំ​ដោយ​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រេរ​ពេញ​ផ្លូវ​

897
ចែករម្លែក
ក្មេង​ទំនើង​២​នាក់​ត្រូវ​ប៉ូលិស​អប់រំ (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ នៅ​ល្ងាច​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្មេង​ទំនើង​ចំនួន​២​នាក់ ដែល​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រេរ​តាមផ្លូវ​សាធារណៈ​នៅពេល​យប់ និង​ប្រើ​ពាក្យសំដី​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​ថែមទៀត​។

​លោក ខែម សុភ​ក្ត្រា មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំងពីរ​នាក់​មានឈ្មោះ សាក់ មុំ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ ឃុំ​ជើង​ធំ ស្រុក​មេសាង ខេត្តព្រៃវែង ស្នាក់នៅ​បណ្តោះអាសន្ន​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង និង​ឈ្មោះ​ចក់ វាសនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ស្នាក់នៅ​បណ្តោះអាសន្ន​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង មុខរបរ​មិន​ពិតប្រាកដ​។​

​លោក​ខែម សុភ​ក្ត្រា​បាន​បញ្ជាក់ថា ក្រោយពេល​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ជិះ​ម៉ូតូ​ជ្រេរ​ពេញ​ផ្លូវ បង្ក​ការភ័យខ្លាច​ដល់​អ្នកដំណើ​រ និង​និយាយ​ពាក្យសំដី​មិន​សមរម្យ ដាក់​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​តទៅទៀត ហើយក៏​ហៅ​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ​បន្ត​៕L ដោយ​: គ្រញូង​