ប៉ូលិស​ចាប់ខ្លួន​យុវជន​៤​នាក់​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​

5848
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​ស្នងការ​ក្រុងភ្នំពេញ បាន​ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន ៤​នាក់ ពាក់ព័ន្ធ​ករណី​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​។ ក្នុងចំណោម​យុវជន​ទាំង ៤នាក់​នោះ​ មាន​ម្នាក់​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ គង់ រ៉ៃ​យ៉ា​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅមុននេះ​បន្តិច​ថា ពិតជា​មាន​ករណី​ឃាត់ខ្លួន​យុវជន​ចំនួន ៤​នាក់​ប្រាកដ​មែន ដោយ​ក្នុងនោះ​មាន​ស្រី ២​នាក់​ប្រុស ២​នាក់​។ ការចាប់ខ្លួន​នេះ គឺពាក់ព័ន្ធ​ទៅនឹង​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ល្នុ​ង​សង្គម​៕ ល​