ប៉ូលិស​ចាប់ខ្លួន​ស្រី​ប្រុស​ប្រាំ​នាក់​ពាក់ព័ន្ធ​ញ្រឿ​ង​ញៀន​

437
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​÷​មនុស្ស​ស្រី​ប្រុស​ចំនួន​៥​នាក់​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​ត្រូវ​កម្លាំង​នគរ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​។​លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​ញ្រឿ​ង​ញៀន​ឱ្យដឹងថា ជនសង្ស័យ​ចំនួន​៥​នាក់​ទី​១-​ឈ្មោះ ចាន់ សម្បត្តិ​ភេទ​ប្រុស ។ ទី ២-​ឈ្មោះ ឆេង បញ្ញា​ភេទ​ប្រុស ។ ទី​៣-​ឈ្មោះ ទី រដ្ឋា​ភេទ​ប្រុស ទី ៤-​ឈ្មោះ ឆន ប៉ូ​លី​ភេទ​ប្រុស ។

៥-​ឈ្មោះ សាយ វ​លក្ខ ភេទ​ស្រី​ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ វត្ថុតាង​ដកហូត​ពេល​ចាប់ខ្លួន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៨​កញ្ចប់ ស្មើនឹង​ទំងន់​៤,១ ក្រាម ទាំង​សំបក សម្ភារៈ​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទដៃ​ចំនួន​០៣ គ្រឿង​។​ជនសង្ស័យ បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២​ខែ កក្កដា​ឆ្នាំ ២០១៩៕S/​