ប៉ូលិស​ចាប់ខ្លួន​អ្នក​កាប់បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​បាទី​

896
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា មួយកន្លែង​ស្ថិត​ចំណុច​ភូមិ​ខ្នារ​ធំ ឃុំ​ពា​រាម ស្រុក​បាទី នៅក្នុង​ខេត្តតាកែវ បាន​រង​ការកាប់បំផ្លាញ​ពី​សកម្មជន​ម្នាក់​នៃ​អតីត​គណបក្ស​ស​ង្ក្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ជនដៃដល់​ត្រូវបាន​អាជ្ញាធរ​មា​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកទៅ​សាកសួរ និង​ចាត់​វិ​ថា​ន​ការ​តាមផ្លូវ​ច្បាប់​។​

​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ ណុល សុខា អាយុ​៤៥​ឆ្នាំ អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​។​
​សេចក្តីរាយការណ៍​នគ​របាល​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ជនសង្ស័យ​បាន​កាប់បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយសារតែ​កន្លែង​ដាក់​ស្លាក​គណបក្ស​នោះ គឺជា​កន្លែង​ដែល​ធ្លាប់មាន​ស្លាក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ស្រុក​បាទី កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​អ៊ុក ចាន់​កុសល ស្នងការរង​នគរបាល​ខេត្តតាកែវ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៤ ខែ​កក​ក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ម្តង​រួចមកហើយ ដោយបាន​រុញ​ស្លាក​គណបក្ស​ប្រជា​សជន​កម្ពុជា ផ្តួល​ទៅនឹង​ដី ហើយ​ខាង​មេឃុំ​បាន​ហៅ​មក​ធ្វើការ​អប់រំ ណែនាំ ហើយ​នៅ​ថ្ងៃទី​១១ ខែកក្កដា បានធ្វើ​សកម្មភាព​ម្ត​ទៀត ដោយ​កាប់បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង​។ ហើយ​សមត្ថកិច្ច​បាន​ហៅ​គាត់​មក​ដើម្បី​សាកសួរ​អំពី​មូលហេតុ នៃ​ការធ្វើសកម្មភាព​របស់​គាត់​។

​លោក​ស្នងការរង​បាន​បញ្ជាក់ថា តាម​សំដី​របស់​ជនសង្ស័យ គឺ​កាលពីមុន​កន្លែង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ស្លាក​នឹង ជា​កន្លែង​ដាក់​ស្លាក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រោយមក​គាត់​ឃើញ​មាន​ស្លាក​គណបក្ស​ប្រ​រ​ជា​ជនកម្ពុជា គាត់​ក៏​ខឹងសម្បារ ក៏​គាត់​បាន​យក​ពូថៅ​កាប់បំផ្លាញ​តែម្តងទៅ​៕ ល​

#