ប៉ូលិស​ចាប់​ក្រុមសង្គមងងឹត​ចិន​ជាង ១០០​នាក់​នៅ​ខេត្ត​ព្រះសីហនុ​

3097
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ក្រុមសង្គមងងឹត​ចិន​ប្រមាណ​ជាង ១០០​នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​វី​អូ​អាយ​ភី (VOIP) កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​។
​ការចាប់ខ្លួន​នេះ គឺ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ការ​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ថ្លែងប្រាប់រ​រស្មី​កម្ពុជា​ថា ការចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន​ជាង ១០០​នាក់ នេះ គឺ​ពី​គោលដៅ នៅ​សង្កាត់​លេខ ២ និង​សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​១៤ ខែសីហា ថា ក្រុម​ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​មាន​ចំនួន ១២៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ១០​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​វី​អូ​អាយ​ភី (VOIP)​។ ហើយ​ខាង​ជំនាញ​កំពុងតែ​ធ្វើតាម​នីតិវិធី បន្ទាប់ពី​ធ្វើ​នីតិវិធី​រួច នឹង​បញ្ជូនមក​រាជធានី​ភ្នំពេញ​៕ ល​