ប៉ូលិស​ចាប់​ជនជាតិចិន​ជិត​៧០​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត

892
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅវេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​២២ ខែមេសា​នេះ ប៉ូលិសអន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជនជាតិ​ចិន​ប្រមាណ​ជិត ៧០​នាក់ នៅក្នុង​ភូមិគ្រឹះ​មួយកន្លែង ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​។ ការបង្ក្រាប​នេះ នៅ​ចំណុច​ផ្លូវ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា នៅក្នុង​បង្ក្រាប​នេះ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៥​នាក់ ស្រី​៤​នាក់ ពាក់​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយ​នៅក្នុង​ខណៈពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​៕ ល​