ប៉ូលិស​ចាប់​រថយន្ត​ដឹកទំនិញ សំពោង​ខុស​លក្ខណៈ​បច្ចេកទេស តាមផ្លូវ​ជាតិ​លេខ​៤ អប់រំ​ណែនាំ​ជា​លើកដំបូង​

469
ចែករម្លែក

​ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
ប៉ូលិស​ចរាចរណ៍​ស្រុក​ព្រៃនប់ ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទៅលើ​រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស សំពីងសំពោង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ យកមក​អប់រំ​ណែនាំ​ហើយ​ដោះលែង​ទៅវិញ​។​

​លោក​វរ​សេនី​យ៌​ទោ​ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់​អោយដឹងថា អនុវត្ត​ន៌​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី ១៨​ខែមិថុនា​ឆ្នាំ​២០១៩​។

​លោក​វរសេនីយ៍ទោ​ហួ យ៉ៃ បញ្ជាក់ថា ការឃាត់​រថយន្ត​ដឹកទំនិញ​ហួស​ខុស​លក្ខណៈ​បច្ចេកទេស​នេះ មិនទាន់​ឈានដល់ ការផាកពិន័យ ឬក៏​ឃាត់​រថយន្ត​ទុក​យូរថ្ងៃ​នោះទេ គ្រាន់តែ​ឃាត់​ហៅ​អ្នកបើកបរ​មក​អប់រំ​ណែនាំ​ពី​លក្ខណៈ​ផ្លូវច្បាប់​ស្តីពី​ដឹក ផ្ទុក​សម្ភារៈ ជាសវាង​ដឹក​សំពីងសំពោង​ដូចដែល​ឃើញជាក់ស្តែង​នេះ ហើយ​មួយវិញទៀត ធ្វើ​កិច្ចសន្យា​និង​ទម្លាក់ រំលែក​ទំនិញ​ដាក់​ទៅ​រថយន្ត​ផ្សេងទៀត​នៅមុខ​សមត្ថកិច្ច​មុននឹង​អនុញ្ញាតអោយ​បើកបរ​ទៅមុខទៀត​។​

​លោក​អធិការ​ប៉ូលីស​រូបនោះ​បានបញ្ជាក់​ថា គិតពី​ថ្ងៃទី​១៥​ខែមិថុនា មក​ត្រឹម​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ ឃាត់​រថយន្ត​ផ្ទុក​លើស​ខុស​លក្ខណៈ​បច្ចេកទេស បាន​ចំនួន​០៦​គ្រឿង​ផងដែរ​៕ ល​