ប៉ូលិស​ចាប់​វ៉ៃខ្នោះ លោក សែម បូរ៉ា អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM រឿង​បោក​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​

1157
ចែករម្លែក
  • 1.3K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក សែម បូរ៉ា អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​រឿង​បោក​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ចាម​។

បើតាម​ប្រភព​ព័​ត៍​មាន​មួយចំនួន​បានអោយដឹងថា ការចាប់ខ្លួន​លោក​សែម បូរ៉ា អគ្គនាយក​ទូរ​ទ្ស​អន​ឡា​ញន៍​TNM ពាក់ព័ន្ធ​ក្នុង​ដីធ្លី​នៅ​ខេត្តកំពង់ចាម​។ ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់ ប្រជាពលរដ្ឋ​ប្តឹងទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ កន្លងមកនេះ ។​

​លោក​ទេ​ព្យ ភារ​ម្យ បាន​ប្តឹង​លោក​សែម បូរ៉ា និង​លោក​ង៉ា ឆៃ​លាង មេឃុំ​សំបូរ (​នៅ​ភូមិ​-​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​) ពីបទ​ឆបោក និង​ញុះញង់​អោយ​ប្រជាពលរដ្ឋ​បញ្ចប់​កិច្ចសន្យាលក់​ដី​ពី​លោក “​ទេ​ព្យ ភារ​ម្យ​” ទៅអោយ​អ្នក​ផ្សេងទៀត​។

​នៅក្នុង​ពាក្យបណ្តឹង​បានអោយដឹងថា កាលពី​ខឺ​មេសា ឆ្នាំ​២០១៨ ឈ្មោះ សែម បូរ៉ា បាន​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៨​គ្រួសារ (​ឈ្មោះ ប្រាក់ រុន​. នុ​ន សយ​. យ​ន សល់​. សន លូ​. ម៉ន ស៊ា​. ថុ​ន ថន​. ប៉ុល យឿ​ង​. អាន សុខ​បាន​)​លក់​ដីស្រែប្រាំង​នៅ​តំបន់​អញ្ចាញ ស្ថិត​ក្នុងភូមិ​-​ឃុំ សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ដែលមាន​ផ្ទៃដី​ទំហំ ៨,៥០​ហិកតា ក្នុងតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ (១០.៦៣៩០,៦៩​ដុល្លារ​)​។ ហើយ​លោក​បាន​ព្រមព្រៀង​ទិញ​ដីស្រែប្រាំង​នោះ​។ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បានធ្វើ​កិច្ចសន្យា​ប្រគល់​ប្រាក់​កក់​ចំនួន ៨០០០​ដុល្លារ អោយទៅ​ឈ្មោះ សែម បូរ៉ា ទៅ​កក់​អោយ​ប្រជាពលរដ្ឋ​។ រហូតដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល បានប្រគល់​ប្រាក់​អោយឈ្មោះ សែម បូរ៉ា ចំនួន ២០០០​ដុល្លារ​បន្ថែមទៀត​។ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ បានប្រគល់​សែក​ចំនួន​ពីរ​សន្លឹក ដែលមាន​សាច់ប្រាក់​ចំនួន ៩៧៥០០​ដុល្លារ ទៅ​អោយឈ្មោះ សែម បូរ៉ា ដើម្បី​ដាក់បញ្ចាំ​សំអាង​ទិញ​ដី​ខាងលើ​។ រ​ហូល​ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោះ សែម បូរ៉ា បាន​យកលុយ​ពី​លោក​ចំនួន ៣៩៥០០​ដុល្លារ នៅផ្ទះ​របស់លោក​នៅ​ភូមិ​-​ឃុំ សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ថា យកទៅ​ប្រគល់អោយ​ថ្លៃ​ទិញ​ដីស្រែប្រាំង​ពី​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​។ បន្ទាប់មកទៀត​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោ​ញ សែម បូរ៉ា បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា សុំ​យកប្រាក់​ចំនួន ២០០០០​ដុល្លារ​ទៀត ដើម្បី​យកទៅអោយ​ថ្លៃ​ទិញ​ដីស្រែប្រាំង​ពី​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​នោះ​ផ្តាច់​សាច់ប្រាក់​នោះ​ទាំងអស់ និង​សន្យា​រត់ការ​កាត់​ប្លង់ដី ផ្ទេរ​ឈ្មោះ​កម្មសិទ្ធិ​ដល់​សុរិយោដី​អោយ​លោក​បាន ទើប​ប្រគល់​ដែល​នៅសល់​ទាំងអស់​គ្រប់​ចំនួន ពេលនោះ​លោក​ក៏​យល់ព្រម​តាម​ពាក្យសំដី​របស់​ឈ្មោះ សែម បូរ៉ា និង​បានប្រគល់​ប្រាក់​ទាំងអស់ គិត​ទាំង​មិន និង​ក្រោយ បូករួម​ទាំង​ក្រដាស​សែក​ពីរ​សន្លឹក​ទៀត ដែលមាន​ទាំង​ប្រាក់​ចំនួន ១៦៧០០០​ដុល្លារ​។ ដល់ពេល​ក្រោយមក​លោក​បាន​ទៅ​ទារ​ក្រដាស​សែក​នោះ​ពី​ឈ្មោះ សែម បូរ៉ា វិញ តែ​ឈ្មោះ សែម បូរ៉ា មិនបាន​ប្រគល់​សែក​នោះមក​អោយ​វិញ​ឡើយ ហើយ​ថែមទាំង​ញុះញង់​ប្រជាពលរដ្ឋ​មកប្តឹង​លោក​ទៀត​។

​នៅក្នុង​ពាក្យបណ្តឹង​បាន​បន្តទៀតថា ចំពោះ​ឈ្មោះ ង៉ា ឆៃ​លាង មេឃុំ​សំបូរ បានធ្វើការ​ចុះហត្ថលេខា បញ្ជាក់​នៃ​ការផ្តាច់​កិច្ចសន្យាលក់​ទិញ​ដី រវាង​លោក​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ដែល​ធ្វើឡើង​មានតែ​ភាគី​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ចំណែក​លោក​ពុំ​បានដឹង​ឡើយ​។ ដោយ​លោក​មេភូមិ​សំបូរ​បាន​ចារ​បញ្ជាក់ថា គេ​បានបញ្ចប់​សាច់រឿង​ហើយ​។

ជាមួយគ្នានេះ លោក​ទេ​ព្យ ភារ​ម្យ បាន​ទទូច​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយផ្តល់​យុត្តិធម៌​ដល់​លោក​ផង​៕ ល​

​ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់ក្រុមប្រជាពលរដ្ឋ៖

#