ប៉ូលិស​ចិន​ដោះលែង​បុគ្គលិក​ស្ថាន​កុងស៊ុល​អង់គ្លេស​បន្ទាប់​ពី​ត្រូវបាន​ចាប់​ឃុំខ្លួន​នៅ​ទឹកដី​ចិនដីគោក​

209
ចែករម្លែក

​ប៉ូលិស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សៅ​រ៍ថា លោក​ស៊ីម៉ុន ឆេង ម៉ាន់​គិត​( Simon Cheng Man-kit)​បុគ្គលិក​នៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​នៅ​ទីក្រុង​ហុងកុង​ដែល​ត្រូវបាន​ឃុំខ្លួន​​នៅ​ទឹកដី​ចិនដីគោក​នោះ ត្រូវបាន​ដោះលែង​។​

​ក្រុម​អាជ្ញាធរ​សន្តិសុខ​សាធារណៈ​នៅ​ទីក្រុង​សិន​ចិន ប្រទេស​ចិន​បាន​និយាយថា​លោក Simon Cheng Man-kit ត្រូវបាន​ដោះលែង​តាម​ការគ្រោងទុក​បន្ទាប់​ពី​ឃុំខ្លួន​​អស់​រយៈពេល​១៥ ថ្ងៃ​។​

​ការិយាល័យ​សន្តិសុខ​សាធារណៈ​នៅ​ទីក្រុង​សិន​ចិន ដែល​នៅ​ជាប់​ទីក្រុង​ហុងកុង បាន​ធ្វើ​ការប្រកាស​នេះ នៅលើ​វេបសាយ របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយ​ដោយ​មិន​ផ្តល់​សេចក្តីលម្អិត ថា “​លោក Simon Cheng Man-kit​ត្រូវបាន​ចាប់ឃុំខ្លួន​ពី​បទ​រំលោភ​ច្បាប់​ចិនដីគោក​និង​បាន​សារភាព​​ចំពោះ​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​”​។​

​មន្ត្រី​ហុងកុង​ម្នាក់ បាន​និយាយថា លោក Simon Cheng Man-kit​បាន​វិលត្រឡប់​មក​ទីក្រុង​នេះ​វិញ ប៉ុន្តែ មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​ទេ​។​

​លោក​ម៉ាក ជុង​អ្នករៀបចំ​ការប្រមូលផ្តុំ​តវ៉ា​កាលពីដើម​សប្តាហ៍​នេះ ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​បង្កើនការ​ខំប្រឹងប្រែង​ដើម្បី​ឱ្យមាន​ការដោះលែង​នេះ បាន​និយាយ​​ថា​”​លោក Simon Cheng Man-kit ត្រូវបាន​ដោះលែង និង​មាន​សុវត្ថិភាព​។

​ការឃុំ​ខ្លួន​លោក Simon Cheng Man-kit បាន​ធ្វើឱ្យ​មាន​ភាព​តានតឹង​ខ្លាំង ឡើង​នៅ​ទីក្រុង​ហុងកុង​ដែល​ត្រូវបាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​​ពេល​ជា​ច្រើន​ខែ​មកនេះ​។

​លោក​ត្រូវបាន​ចាប់ឃុំខ្លួន​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចការ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិនដីគោក​។​

​រដ្ឋាភិបាល​ចិន​បាន​និយាយថា​លោក​ត្រូវបាន​ឃុំ​ខ្លួន​ពី​បទ​រំលោភ​សណ្តាប់ធ្នាប់​សាធារណៈ​។ កាសែត Global Times របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ត្រូវ​​បាន​ឃុំខ្លួន​ពី​បទ​ជួញដូរ​ផ្លូវភេទ​៕​ដោយ​៖​សុខា​/sn

លោក Simon Cheng Man-kit

#