ប៉ូលិស​ចិន​បង្ក្រាប​ក្រុម​ផលិត​ស្រោម​ក្លែងក្លាយ​ម៉ាក Durex និង Okamoto រាប់សែន​ប្រអប់​

1097
ចែករម្លែក

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ចិន​បានឱ្យដឹងថា ប៉ូលិស​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​បង្ក្រាប​ក្រុមមនុស្ស​ខុសច្បាប់​មួយ ដែល​ផលិត​និង​លក់​ស្រោមអនាម័យ​ក្លែងក្លាយ​។​

​ទូរទស្សន៍​ខេត្ត​ចឺ​ជាំ​ង​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា ស្រោមអនាម័យ​ដែល​ប្រើ​ឈ្មោះ​ម៉ាក​ល្បី​លើ​ឆាក​អន្តរជាតិ​ធំៗ ដូចជា Durex និង Okamoto ត្រូវបាន​លក់​ឱ្យទៅ​សណ្ឋាគារ ផ្សារ​ទំនើប និង ប្រតិបត្តិ​ករ​ម៉ាស៊ីន​លក់រាយ​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​ស្រោមអនាម័យ​ក្លែងក្លាយ​ជាង ៥០០.០០០ ប្រអប់ ដែលមាន​តម្លៃ​សរុប ៥០ លាន​យ័ន (៧ លាន​ដុល្លារ​អាមេរិក​) ត្រូវបាន​រឹបអូស និង មនុស្ស ១៧ នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​ហឺ​ណាន ហឺ​ប៉ី និង​ចឺ​ជាំ​ង​។​

​ប៉ូលិស​បាន​និយាយថា ស្រោមអនាម័យ​ក្លែងក្លាយ​នេះ​បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ស្រោមអនាម័យ​ក្លែងក្លាយ​ទាំងនេះ​ត្រូវបាន​ផលិត​ភាគច្រើន​នៅក្នុង​ខេត្ត​ហឺ​ណាន និង​ហឺ​ប៉ី ខណៈ​រោងចក្រ​វេច​ខ្ចប់​មួយ​នៅ​ស្រុក​កាង​ណាន ក្នុង​ខេត្ត​ចឺ​ជាំ​ង ក៏ត្រូវ​បាន​ឆ្មក់​បង្ក្រាប​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ស្រោម​ក្លែងក្លាយ​ជាង ៥០ ម៉ឺន​ប្រអប់​ត្រូវបាន​បង្ក្រាប​នៅ​ចិន