ប៉ូលិស​ចិន​-​កម្ពុជា ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជិត​៣០​នាក់​នៅ​បុរី​សាន​ស៊ានហូ​

282
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៃ​ក្រសួងមហាផ្ទៃ និង​ប៉ូលិស​ចិន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រ​យុំ​ជនជាតិ​ចិន​ជិន ៣០​នាក់ នៅ​បុរី​សាន​ស៊ានហូ និង​នៅផ្ទះ​ជួល​ហ្គោ​ដ​ឡាក់ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០១៩​។

​ការចុះ​បង្ក្រាប​នេះ មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រួម​និង​ប៉ូលីស​ចិន​ចំនួន​០៧​នាក់ ផងដែរ​។​

​ប្រតិបត្តិ​ត្រួតពិនិត្យ​ចាប់​ជនជាតិ​ចិន គឺ​នៅ​គោលដៅ​បុរី​សាន​ស៊ានហូ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ០២​នាក់ (​ស្រី​០១​នាក់​) និង​នៅ​គោលដៅ​ផ្ទះជួល​ហ្គោ​ដ​ឡាក់ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៤​នាក់ (​ស្រី​០៤​នាក់​)​។ សរុប​រួម​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៦​នាក់ ស្រី​០៥​នាក់ មាន​ដីកា​៕ ល​