ប៉ូលិស​ឆ្មក់​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​

657
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ដែល​សកម្ម​ក្នុងការ​ជួញដូរ​ថ្នាំញៀន​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ឆ្មក់​បង្ក្រាប​កាលពី​ម៉ោងជាង​១២​រសៀល ថ្ងៃទី ១៧ ខែ កក្កដា​ស្ថិតនៅ​ខាងក្រោយ​សាលា​សាមគ្គី សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​អត្ត​ស​ញ្ញណ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​អះអាងថា​កំពុងធ្វើការ​សាកសួរ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បន្ថែមទៀត​។

ក្រោយពី​ចប់​ប្រតិបត្តិការ ជនសង្ស័យ​រួមទាំង​វត្ថុតាង ដូចជា ថ្នាំញៀន សម្ភារ​ប្រើប្រាស់ និង​ម៉ូតូ​មួយគ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕​សរន​

ប៉ូលិស​ឆ្មក់​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​