ប៉ូលិស​ជប៉ុន​ចូលនិវត្តន៍​បំបែក​កំណត់ត្រា​ប្រមូល HelloaKitty ទុក​

369

​ប៉ូលិស​ចូលនិវត្តន៍​ម្នាក់​អាយុ ៦៧​ឆ្នាំ​បាន​ប្រមូល​តុក្កតា ហេ​ឡូ ឃី​ត​ធី (Hello Kitty) និង​វត្ថុ​ពាក់ព័ន្ធ​នឹង​វា​ទុក បាន​ច្រើន​បំផុត​ក្នុង​ពិភពលោក​ដោយ គាត់​បាន​ចំណាយ​អស់​ទឹកប្រាក់​រហូត ដល់​ទៅ​ប្រមាណ​២៥០.០០០​ដុល្លារ ។​
​ ​
​លោក ម៉ា​សៅ ហ្គុ​ន​ជិ (Masao Gunji) ដែល​បាន​ចំណាយពេល​មួយជីវិត​ដេញតាម​ចាប់ខ្លួន​ឧក្រិដ្ឋជន នោះ ពេលនេះ​កំពុង​ចំណាយពេល​នៅ​ជា មួយ​តុ​ក្ក​កា​ទាំងនេះ​យ៉ាង​មាន​ក្តី​សុខ ក្រោយពេល​ចូលនិវត្តន៍​។​
​ ​
​គាត់​បាន​សាង​សង់រោង​មួយ​ជា ពិសេស​សម្រាប់​រក្សាទុក​តុក្កតា​ទាំង នេះហើយ​វា​បាន​ក្លាយជា​ចំណុច​ទាក់ ទាញ​ខ្លាំង​ក្នុងចំណោម​ភ្ញៀវទេសចរ​។ បុរស​ចំណាស់​រូបនេះ​និយាយ​ដោយ​ទឹក មុខ​ញញឹមញញែម​ថា “​ឃី​ត​ធី​ជា​អ្វីដែល ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ក្នុង​ជីវិត​របស់ខ្ញុំ​” ។​
​ ​
​សូមបញ្ជាក់ថា ហេ​ឡូ ឃី​ត​ធី គឺជា​តួអង្គ​ឆ្មា​នៅក្នុង​ខ្សែភាពយន្ត​គំនូរ ជីវ​ច​ល​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ដែល ត្រូវបាន​ចាក់​បញ្ចាំង​លើកដំបូង​បង្អស់ នៅ​ខែមីនា ឆ្នាំ​១៩៧៥ ។ ក្រោយៗ​មក​តួអង្គ​នេះ​ត្រូវបាន​ក្រុមហ៊ុន ជាច្រើន នៅ​ទូទាំង​ពិភពលោក​ទិញ​សិទ្ធិ​ធ្វើជា​យី ហោ​តំណាងឱ្យ​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន ៕ ប្រែ​សម្រួលៈ ខុម​