ប៉ូលិស​ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​ដេញ​មនុស្ស​ឱ្យ​ពី​ឆ្នេរ​ខ្សាច់​ឱ្យចូល​ផ្ទះ ព្រោះ​ខ្លាច​ឆ្លង​កូ​រ៉ូ​ណា

132
ចែករម្លែក

​ប៉ូលិស​ប្រេ​ស៊ី​ល ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​ឆ្វែល​តាម​ឆ្នេរ​ខ្សាច់​ដើម្បី​ដេញ​ក្រុម​អ្នក​ហាល​ខ្លួន សំដិល​ថ្ងៃ ដែល​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។​
​ ​
ប៉ូលិស​បាន​បើក​ឧទ្ធម្ភាគចក្រ​ឆ្វែល​ពីលើ​ឆ្នេរ​ខ្សាច់​ហ្គា​ល​ហេ​តា (Galheta) ក្នុង​ទីក្រុង​ផ្លូ​រី​យ៉ា ណូ​ប៉ូលិស (Florianopolis) រដ្ឋ​សាន​តា កាតា​រី​ណា (Santa Catarina) ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​បំ​ប៉ើង​ខ្សាច់​ទៅលើ​អ្នក​ដែល​នៅ​ជិត​មាត់សមុទ្រ​។​
​ ​
​ក្រោយមក ឧទ្ធម្ភាគចក្រ​បាន​ចុះចត​នៅ​ជិត​ឆ្នេរ​ខ្សាច់​ហើយ​ប៉ូលិស​បាន​ចុះទៅ​ស្ដីបន្ទោស​ធ្ងន់ៗ ទៅលើ​អ្នក​ដែល​មិន​ព្រម​ងើប​ចេញ​។​

​សូមបញ្ជាក់ថា រហូតមកទល់​ពេលនេះ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល មិនទាន់​ប្រកា​សបិទ​ប្រទេស នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋ​សាន​តា កាតា​រី​ណា បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រួចទៅហើយ កាលពី​ថ្ងៃទី​១៧ ខែមីនា ដោយ​ហាមឃាត់​ពលរដ្ឋ​មិនឱ្យ​ប្រមូល​ផ្ដុំគ្នា​នៅតាម​ទីសាធារណៈ ដូចជា​ឆ្នេរ​ខ្សាច់​ជាដើម និង​លុបចោល​រាល់​កម្មវិធី​សាធារណៈ​នានា​ពោលគឺ​ឱ្យ​សម្ងំ​នៅតែ ក្នុងផ្ទះ​៕ ប្រែ​សម្រួលៈ​ខុម​