ប៉ូលិស​ជំនាញ​បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ពីរ​នាក់ និង​យ៉ាម៉ា​ជិត​១​ក្រាម​ទៅ​តុលាការខេត្ត​

1073
ចែករម្លែក

(​បាត់ដំបង​): កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ បាន​បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ពីរ​នាក់ និង​វត្ថុតាង​យ៉ាម៉ា​៨​គ្រាប់​ទម្ងន់​ជិត​០,៨៤​ក្រាម ទៅ​សាលាដំបូង​ខេត្ត​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​នគរបាល​ស្រុក​កំ​រឿង​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៦ ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ ជន គង់ ហៅ​វែង អាយុ​២៤​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ និង​ឈ្មោះ ផាត សុ​ណា ហៅ​ពែ​ក អាយុ​២១​ឆ្នាំ នៅ​ភូមិ​រកា​បុ​រ​ឃុំ ស្រុក​កំរៀង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨​គ្រាប់ ទម្ងន់​០,៨៤​ក្រាម ដាវ​កែឆ្នៃ​៤​ដើម ទូរស័ព្ទ​២​គ្រឿង ដែកកេះ​១០​ដប​សម្រាប់​ជក់​ថ្នាំញៀន​៣​និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​។​

ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង នៅ​ព្រឹក​ទី​១៨​ខែសីហា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕L ដោយ​: គ្រញូង​