ប៉ូលិស​ដោះលែង​បុរស​វ័យ​ចំណាស់​ម្នាក់ រឿង​ដើរ​ភូតកុហក​ប្រជាពលរដ្ឋ អំពី​បញ្ហា​ប្រទេសជាតិ​

1013
ចែករម្លែក
បុរស​វ័យ​ចំណាស់​ដែល​សមត្ថកិច្ច​អញ្ជើញ​ទៅ​សាកសួរ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ ប៉ូលិស​ខេត្តកំពត​បាន​ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បាន​ដើរ​និយាយ​ដើរ​ភូតកុហក​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន លើ​បញ្ហា​ប្រទេសជាតិ និង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រទេស​អូស្ត្រាលី ដោយ​និយាយថា ទទួល​ភាពបរាជ័យ​ទាំងស្រុង​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​នោះ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​នាំខ្លួន​ឈ្មោះ ម៉ា រី អាយុ​៧២​ឆ្នាំ នៅ​ចំណុច​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ដើម្បី​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ ដោយ​លោក​បាន​បញ្ជាក់ថា “​យើង​អញ្ជើញ​គាត់​មក​សាកសួរ​សិន យើង​អញ្ជើញ​គាត់​មក​នឹង គឺ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ការនាំ​ខ្លួន​គាត់ ក្នុង​ក្នុង​សម្លៀកបំពាក់​ជា​ស៊ីវិល​ធម្មតា​”​។​

​ស្នងការ​នគរបាល​ខេត្តកំពត​បានបញ្ជាក់​ថា បន្ទាប់ពី​សាកសួរ​រួច​សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​គាត់​វិលត្រឡប់​ទៅផ្ទះ​វិញ​។ ហើយ​អ្វីដែល​សមត្ថកិច្ច​បាន​អញ្ជើញ​គាត់​មក គឺ​ដើម្បី​សាកសួរ​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជា​ឲ្យ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ត្រូវ​ស្រាវជ្រាវ​រក​ឈ្មោះ​ម៉ា​រី​ន ដែលជា​លោកសង្ឃ​ទើបតែ​បួស នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ ឲ្យ​ឃើញ​ដើម្បី​ពិនិត្យមើល​អត្តសញ្ញាណ តើ​ជាស​ង្ឃ​ពិតប្រាកដ ឬ ជា​សង្ឃ​ក្លែងក្លាយ ដើម្បី​ចាប់ខ្លួន​មក​អនុវត្ត​ទៅតាម​ច្បាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ មីនា​នេះ​ថា “…​សង្ឃ​មួយអង្គ​បាន​ដើរ ភូត​ប្រជា​ពលរ​ដ្ខ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​កំពត ទៅ​តាកែវ ពី​តាកែវ ទៅ​កែប​…​សង្ឃ​អង្គ​នេះ​ពូកែ​ភូត​មហាភូត គេ​នៅ​ភ្នំពេញ​សោះតែ​គេ​ដឹង​រឿង​គ្រប់សព្វ នៅ អូស្ត្រាលី​…”​។​
​សម្តេច​បន្ដថា “…​ចៅហ្វាយខេត្ត​កែប តាម​ឃា​ប់​ខ្លួន​សង្ឃ​អង្គ​នេះ​មក​សួរនាំ​បើ​មិនមែន​សង្ឃ ទេ​ចាប់​សឹក និង អនុវត្ត​ទៅតាម​ច្បាប់​…​ព្រោះ​តាម​ដឹង សង្ឃ​អង្គ​នេះ​មិនមាន​គង់នៅ​វត្ត​ណាមួយ​នោះទេ គឺ​ដើរ​ចល័ត​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មូ​យ ដើរ​ភូត​ប្រជាពលរដ្ឋ​…​តើ​ជាស​ង្ឃ​ឬ​ជា​ចារកម្ម​ត្រូវតែ​ឃាត់ខ្លួន​យកមក​សួរនាំ​ឲ្យ​បាន​…”៕L