ប៉ូលិស​តាមរក​ចោរលួច​អាចម៍គោ​នៅ​ឥណ្ឌា​

387
ចែករម្លែក

ប៉ូលិស​នៅ​រដ្ឋកា​ណា​តា​កា​ភាគខាងត្បូង​ឥណ្ឌា​កំពុង​តាមរក​ក្រុមចោរ​ដែល​បាន​លួច​អាចម៍គោ​ក្រៀម​តំលៃ​១២៥.០០០​រូពី​(១.៧៥០​ដុល្លារ​) ស្មើនឹង​អាចម៍គោ​២៥​ទៅ​៤០​ឡានធំ​។ អាចម៍គោ​ក្រៀម​នេះ ត្រូវបាន​គេ​នាំ​ចេញពី​ទីតាំង​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​ប៉ូលិស​បានចាប់ផ្តើម​ស៊ើបអង្កេត​ក្រោយពី​នាយកដ្ឋាន​ថែរក្សា​សត្វ​ប្តឹង​អំពី​«​ការបាត់​ទំនិញ​»​ទៅ​ប៉ុ​ស្ត៍​ប៉ូលិស​មូលដ្ឋាន​។​លាមក​គោ​ដែល​បាត់​ក្រោយមក​ត្រូវ​ប៉ូលិស​រកឃើញ​នៅលើ ដីឯកជន​មួយ ហើយនឹង​ត្រូវប្រគល់​ទៅ​ម្ចាស់​វិញ​ក្នុងពេល​ឆាប់ៗ​។​

​ប៉ូលិស​បាន​ឃាត់ខ្លួន​អ្នកមើលការខុសត្រូវ​ឃ្លាំង​អាចម៍គោ​នៃ​នាយកដ្ឋាន​ថែរក្សា​សត្វ​នេះ​និង​បន្ត​ស៊ើបអង្កេត​បន្ថែម ហើយ​សង្ស័យថា​អាចមាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ច្រើន​នាក់​នៅ​នាយកដ្ឋាន​នេះ​។​

​នៅ​ឥណ្ឌា គោ​ត្រូវ​ចាត់ទុកជា​សត្វ​ដែល​ត្រូវគោរព​បូ​ជ្ញា​នៅក្នុង​សង្គម​ដែលមាន​អ្នក​កាន់សាសនា ហិណ្ឌូ​ភាគច្រើន​។​សំរាប់​គ្រួសារ​តាម​ទីជនបទ​«​មេគោ​ពិសិដ្ឋ​»​ត្រូវបាន​គោរព​ទុក​ដូច ជា​ព្រះ ដោយ​វា​ផ្តល់​ទឹកដោះ ជួយ​ការងារ​កសិកម្ម ហើយ​លាមក​គោ​ត្រូវបាន​ប្រមូល​ទុក​ធ្វើជា​ជី​កសិកម្ម និង​ហាល​អោយ​ស្ងួត​សំរាប់​ដុត​ក្នុងអំឡុង​រដូវវស្សា​ពេល​ការផ្គត់ផ្គង់​អុសមាន​កំរិត​៕ ប្រែ​សម្រួល​: វាសនា​

នៅ​តំបន់​ស្រែចំការ​ជាច្រើន​កសិករ​និង​អ្នកស្រុក​ជនបទ​ឥណ្ឌា​គិតថា​អាចម៍គោ​មាន តំលៃ​ណាស់ វា​ប្រើ​ជា​ជី​សំរាប់​កសិកម្ម​និង​អុស​ដុត​នៅ​តំបន់​ខ្សត់​ឈើ​ខ្សត់​ហ្គាស​