ប៉ូលិស​តាម​រក​ចោរលួច​អាចម៍គោ​នៅ​ឥណ្ឌា​

698
ចែករម្លែក
  • 17
    Shares

​ប៉ូលិស​នៅ​រដ្ឋកា​ណា​តា​កា​ភាគខាងត្បូង​ឥណ្ឌា​កំពុង​តាម​រក​ក្រុម​ចោរ​ដែល​បាន​លួច​អាចម៍គោ​ក្រៀម​តំលៃ​១២៥.០០០​រូ​ពី​(១.៧៥០​ដុល្លារ​) ស្មើ​នឹង​អាចម៍គោ​២៥​ទៅ​៤០​ឡានធំ​។​​អាចម៍គោ​ក្រៀម​នេះ​ត្រូវបាន​គេ​នាំ​ចេញ​ពី​ទីតាំង​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​,​នេះ​បើ​តាម​សារព័ត៌មាន​TimesNowNews​។​

​ប៉ូលិស​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ក្រោយ​ពី​នាយកដ្ឋាន​ថែរក្សា​សត្វ​ប្តឹង​អំពី​«​ការបាត់​ទំនិញ​»​ទៅ​ប៉ុស្ត៍​ប៉ូលិស​មូលដ្ឋាន​។​លាមក​គោ​ដែល​បាត់​ក្រោយមក​ត្រូវ​ប៉ូលិស​រកឃើញ​នៅលើ​​ដី​ឯកជន​មួយ​ហើយ​នឹង​ត្រូវ​ប្រគល់​ទៅ​ម្ចាស់​វិញ​ក្នុងពេល​ឆាប់ៗ​។​

​ប៉ូលិស​បាន​ឃាត់ខ្លួន​អ្នកមើលការខុសត្រូវ​ឃ្លាំង​អាចម៍គោ​នៃ​នាយកដ្ឋាន​ថែរក្សា​សត្វ​នេះ​និង​បន្ត​ស៊ើបអង្កេត​បន្ថែម ហើយ​សង្ស័យ​ថា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ច្រើន​នាក់​​នៅ​នាយកដ្ឋាន​នេះ​។​

​នៅ​ឥណ្ឌា គោ​ត្រូវ​ចាត់ទុក​ជា​សត្វ​ដែល​ត្រូវគោរព​បូជ្ញា​នៅ​ក្នុងសង្គម​ដែល​មាន​អ្នក​កាន់​សាសនា​ហិណ្ឌូ​ភាគច្រើន​។​សំរាប់​គ្រួសារ​តាម​ទីជនបទ​«​មេគោ​ពិសិដ្ឋ​»​ត្រូវបាន​គោរព​ទុក​ដូច​​ជា​ព្រះ ដោយ​វា​ផ្តល់​ទឹកដោះ ជួយ​ការងារ​កសិកម្ម ហើយ​លាមក​គោ​ត្រូវ​បាន​ប្រមូល​ទុក​ធ្វើ​ជា​ជី​កសិកម្ម និង​ហាល​អោយ​ស្ងួត​សំរាប់​ដុត​ក្នុងអំឡុង​រដូវវស្សា​ពេល​ការផ្គត់ផ្គង់​អុសមាន​​កំរិត​៕ដោយ៖វាសនា

នៅ​តំបន់​ស្រែ​ចំការ​ជាច្រើន កសិករ​និង​អ្នកស្រុក​ជនបទ​ឥណ្ឌា គិត​ថា​អាចម៍គោ​មាន​តំលៃ​ណាស់ វា​ប្រើ​ជា​ជី​សំរាប់​កសិកម្ម​និង​អុស​ដុត​នៅ​តំបន់​ខ្សត់​ឈើ​ខ្សត់​ហ្គាស​