ប៉ូលិស​ថៃ​ចាប់ខ្លួន​ជនសង្ស័យ​លួច​ពេជ្រ​តម្លៃ​១០​លាន​បាត​

911
ចែករម្លែក

ប្រភពព័ត៌មានមួយបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Pipaspongpas Suksawaspipat អាយុ៥៩ឆ្នាំនេះ ត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួននៅខេត្តChanthaburi ខណៈដែលព្យាយាមរត់ឆ្លងដែនចូលទៅប្រទេសជិតខាង។

តុលាការ បានចេញដីការចាប់ខ្លួនដើម្បីចាប់ខ្លួនបុរសនេះ កាលពីថ្ងៃពុធបន្ទាប់ពីម្ចាស់ហាងលក់គ្រឿងអលង្ការនៅសង្កាត់Bang Rak នៅទីក្រុងបាងកក បានរាយការណ៍ប្រាប់ប៉ូលិស។

ជនសង្ស័យនេះ បានធ្វើជាពិនិត្យមើលពេជ្រនេះក្នុងអំឡុងពេលជនរងគ្រោះជនជាតិឥណ្ឌាឈ្មោះ Jain Vaiphav អាយុ៤៤ឆ្នាំ ត្រូវបានគេជឿថាបានកំពុងតថ្លៃតម្លៃជាធ​ម្មតាកាលពីថ្ងៃអង្គារ នៅពេលដែលបុរសនេះបានលួចបន្លំយកពេជ្រនេះដោយរត់ឡើងជិះម៉ូតូ ដែលបានកំពុងរង់ចាំនិងបានចាក់សោពីខាងក្រៅហាងឱ្យម្ចាស់ហាងនេះនៅខាងក្នុងហាងនោះ។ ម្ចាស់ហាងនេះ បានវាយបំបែកទ្វារកញ្ចក់ដើម្បីចេញមកក្រៅ ហើយបានប្រាប់ប៉ូលិស៕ដោយ៖សុខា/sn

ជនសង្ស័យឈ្មោះ Pipaspongpas Suksawaspipat ត្រូវបានចាប់ខ្លួន នៅខេត្ត​Chanthaburiកាលពីល្ងាចថ្ងៃសុក្រក្រោយលួចពេជ្រឡើងជិះម៉ូតូមកកាន់ព្រំដែន