ប៉ូលិស​ថៃ​ចាប់ខ្លួន​ជាង​៩.៤០០​នាក់ ក្នុងការ​បង្ក្រាប​ការ​ភ្នាល់​បាល់​World Cup

2939
ចែករម្លែក

​ប៉ូលិស​ថៃ ចាប់ខ្លួន​មនុស្ស​ប្រមាណ​៩.៤២០​នាក់ ពាក់ព័ន្ធ​ល្បែងភ្នាល់​បាល់​World Cup ដោយ​រួមទាំង​អ្នក​ភ្នាល់​ចំនួន​៨.៨០០​នាក់ និង​ចាប់​រឹបអូស​លុយ​ភ្នាល់​​ជិត​៤២​លាន​បាត ក្នុងអំឡុង​រយៈពេល​២០​ថ្ងៃ​ដំបូង​នៃ​ការប្រកួត​បាល់​World Cup​នេះ ។​

​លោក Krisana Patanacharoen អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចាប់ពី​ថ្ងៃទី​១៤​ខែមិថុនា​ដល់​ថ្ងៃទី​៣​ខែកក្កដា ប៉ូលិស​បាន​ចាប់ឃុំខ្លួន​ចំនួន​៣៩២​នាក់​ពីបទ​បើក​កន្លែង​ភ្នាល់​បាល់ និង​អ្នក​ភ្នាល់​ចំនួន​៨.៨៧៩​នាក់ ព្រមទាំង​អ្នកទទួល​លុយ​ភ្នាល់​ចំនួន​១៤៩​នាក់ ។​

​ការបង្ក្រាប​នេះ គឺ​រួម​ប​ញ្ជូ​ល​ទាំង​កន្លែង​ភ្នាល់​បាល់​តាម​អន​ឡាញ​ចំនួន​៧៩ និង អ្នកលេង​ភ្នាល់​បាល់​តាម​អន​ឡាយ​ចំនួន​១៦៩​នាក់​៕ដោយ:សុខា/SN

រហូតមកដល់​ពេលនេះ ប៉ូលិស​ថៃ បា​ចាប់ខ្លួន​ជាង​៩.៤០០​នាក់ ក្នុងការ​បង្ក្រាប​ការ​ភ្នាល់​បាល់​World Cup

#