ប៉ូលិស​ថៃ​ចាប់ខ្លួន​មនុស្ស​២​នាក់​ជាមួយនឹង​គ្រឿងញៀន​មេតំ​ហ្វីតា​មីនជាង​៦​លាន​គ្រាប់​

148
ចែករម្លែក

​ឧត្តមសេនីយ៍ Chalermkiat Srivorakhan បាន​និយាយ​នៅ​សន្និសីទកាសែត កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ​ថា​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​ជាមួយនឹង​គ្រឿង​​ញៀន​មេតំ​ហ្វីតា​មីនចំនួន​៦,៤​លាន​គ្រាប់​នៅក្នុង​សកម្មភាព​បង្រាប​២​ផ្សេងគ្នា នៅ​ខេត្ត​ឈៀង​រ៉ៃ ។

​លោក​បាន​និយាយថា សកម្មភាព​បង្រាប​លើកទីមួយ ប៉ូលិស​បាន​ស្ទាក់​ចាប់​រថយន្ត​មួយ​បាំង​កន្លះ​មួយ​គ្រឿង ដែល​បាន​បើករ​ត់​នៅ​ពេល​ដល់​កន្លែង​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក​​មួយ​ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃទី​៧​ខែ​កុម្ភៈ​។ អ្នកបើក​រថយន្ត​នេះ បាន​រត់គេចខ្លួន ដោយ​បន្សល់​ទុក​គ្រឿងញៀន​មេតំ​ហ្វីតា​មីនចំនួន​៤,៤​លាន​គ្រាប់ នៅក្នុង​រថយន្ត​នោះ​។ ​ក្រោយមក​អ្នកបើក​រថយន្ត​នេះ ត្រូវបាន​ចាប់ខ្លួន​។​

​នៅក្នុង​ការបង្ក្រាប​ទី​២ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ទៀត បន្ទាប់ពី​បាន​ឈប់​រថយន្ត​មួយ​បាំង​កន្លះ​មួយ​ទៀត ដែល​គេ​បាន​កំពុង​បើក​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក​Mae Lao​នៃ​ខេត្ត​នេះ​ហើយ​ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​មេតំ​ហ្វីតា​មីនចំនួន​២​លាន​គ្រាប់​នៅក្នុង​រថយន្ត​នោះ​៕ដោយ៖សុខា/sn