ប៉ូលិស​ថៃ​ចាប់ខ្លួន​មនុស្ស​៥​នាក់​ជាមួយនឹង​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​១,៨​លាន​គ្រាប់​

1012
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ស​ង្ស័​យ​ចំនួន​៥​នាក់​និង​ចាប់បាន​គ្រឿងញៀន​មេ​តាំ​ហ្វេតា​មីន​១,៨​លាន​គ្រាប់ នៅក្នុង​អ្វីដែល​ពួកគេ​និយាយថា​ការ​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​នៅ​បណ្តា​ខេត្ត​ភាគ​ខាងកើត​នេះ នៅ​ឆ្នាំនេះ​។​

​ពីដំបូង​ឡើយ ប៉ូលិស​បាន​ចាប់​គ្រឿងញៀន​មេ​តាំ​ហ្វេតា​មីន​ចំនួន​៤០០.០០០​គ្រាប់​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​៥​នាក់​នេះ នៅក្នុង​ប្រតិបត្តិការ​មួយ​នៅ​ស្រុក​វ៉ាង​ចាន់​ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​សុក្រសប្តាហ៍មុន ។ ក្រោយមក មន្ត្រីប៉ូលិស​បានធ្វើការ​ឆែកឆេរ​នៅផ្ទះ​ចំនួន​២​នៅ​ខេត្ត​អយុធ្យា ហើយ​បាន​រកឃើញ​គ្រឿ​ញៀន​មេ​តាំ​ហ្វេតា​មីន​ចំនួន​១,៤ លាន​គ្រាប់​បន្ថែមទៀត ដែលមាន​ត​ម្លែ​សរុប​៥៤០​លាន​បាត​។​

​លោក ចា​ឡឺម​គាត ស្រី​វរៈ​ខាន់ អនុប្រធាន​ប៉ូលិស​ជាតិ បាន​និយាយថា ម៉ូ​ណា​តេ ចាំ​ជឿន មេដឹកនាំ​នៃ​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន ដែល​ត្រូវបាន​ចាប់ខ្លួន បាន​បញ្ជា​ឱ្យ​យក​គ្រឿងញៀន​នេះ​ពី​អ្នក​រួមគំនិត​ម្នាក់ ដែល​ត្រូវបាន​ដាក់គុក​នៅ​មី​យ៉ាន់​ម៉ា ។ គ្រឿងញៀន​នេះ ត្រូវបាន​នាំចេញ​ពី​ខេត្ត​ឈៀង​រ៉ៃ តាម​រថយន្ត​ដឹក​ផ្លែឈើ​មួយ ដែល​បាន​ទៅដល់​ទីផ្សារ​តា​ឡា​ត់​ថៃ នៅ​ខេត្ត​ផា​ធុម​ថា​នី ហើយ​គ្រឿងញៀន​នេះ ត្រូវ​បាល​ក់នៅ​ខេត្ត​អយុធ្យា ។ ចាំ​ជឿន​មេដឹកនាំ​នៃ​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕ ដោយ៖ សុខា

​ប៉ូលិស​ថៃ​ចាប់ខ្លួន​មនុស្ស​៥​នាក់​ជាមួយនឹង​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​១,៨​លាន​គ្រាប់​នៅ​ខេត្ត​រ៉ា​យ៉ុង