ប៉ូលិស​ថៃ​ចាប់ខ្លួន​៣.០០០​នាក់​ពីបទ​ភ្នាល់​បាល់​វើ​ល​ខាប់​

3067
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​អ្នកលេង​ភ្នាល់​បាល់ World Cup និង​ពួក​អ្នកទទួល​លុយ​ភ្នាល់​សរុប​ជិត​៣.០០០​នាក់​នៅ​ទូទាំងប្រទេស​ថៃ​ក្នុង​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់​តាំង​​ពី​ការប្រកួត​បាល់ទាត់​វើ​ល​ខាប់​ពិភពលោក​បានចាប់ផ្តើម ដោយមាន​ស្ថាប័នហិរញ្ញវត្ថុ​និង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ជួយ​កាត់បន្ថយ​ការលេង​ល្បែង តាម​ប្រព័ន្ធ​អ៊ី​ន​​ធឺ​ណេ​ត​។

​លោក Chalermkiat Srivorakhan មេ​ប៉ូលិស​ជាតិ​រង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា​ថា មនុស្ស​ជិត​២៥០​នាក់​ក្នុងចំណោម​៣.០០០​នាក់ ត្រូវបាន​ចាប់​ខ្លួន​នៅ​ទីក្រុង​បាងកក និង​នៅ​ខេត្ត​នានា​ដែល​នៅ​ជិត​ទីក្រុង​នេះ​។​

​លោក​បាន​និយាយថា​មិនមាន​មនុស្ស​វ័យក្មេង​ត្រូវបាន​ចាប់ខ្លួន​ទេ​ហើយ​ប៉ូលីស​មិនបាន​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ណាមួយ​ដែល​ទាក់ទង​នឹង​ការ​ចាញ់​ភ្នាល់​បាល់​ក្នុងអំឡុង​​ពេល​៤​ថ្ងៃ​នោះទេ​។​

​វេ​ប​សាយ​ភ្នាល់​បាល់​ជាង​១០០.០០០​ត្រូវបាន​រកឃើញ ហើយ​ប្រហែល​១០០​ក្នុងចំណោម​វេ​ប​សាយ​ទាំងនោះ ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ប្រជាជន​ថៃ​។ វេ​ប​សាយ​ក្នុងស្រុក​គឺជា​កើតចេញពី​អ្នកទទួល​ប្រាក់​ភ្នាល់​ជាធម្មតា​។​

​លោក Chalermkiat Srivorakhan បាន​និយាយថា​ប្រតិបត្តិការ​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ពួកគេ​ត្រូវ បាន​បង្កើតឡើង​នៅមុន​ពេល​ការប្រកួត​ប៉ុន្តែ​ត្រូវបាន​តាមដាន​រួចរាល់​​ដោយ​ប៉ូលីស មុនពេល​ការប្រកួត​បានចាប់ផ្តើម​ដើម្បី​ប្រមូល​ភស្តុតាង​គាំទ្រ​ការស្នើសុំ​ដីកា​របស់​តុលា​ការបិទ​ប្រតិបត្តិការ​តាម​អ៊ី​ន​ធឺ​ណេ​ត​ទាំងនោះ​៕​ដោយ​៖​សុខា​/sn

ពួក​អ្នករាំ ចូលរួម​យុទ្ធនាការ​នៅ​ទីក្រុង​បាងកក កាលពី​ដើមខែ​នេះ ប្រឆាំង​ការ​ភ្នាល់​បាល់​World Cup