ប៉ូលិស​ថៃ​ចាប់បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៧០០​គីឡូក្រាម​

837
ចែករម្លែក

លោក Chalermkiat Srivorakan មេប៉ូលិសរង បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៤តុលាថា​ប៉ូលិសថៃ បានចាប់ខ្លួនបុរសជនជាតិថៃ២នាក់ជាមួយនឹងគ្រឿងញៀនមេតំហ្វេតាមីនចំនួន​៧០០​គីឡូក្រាម ដែលមានតម្លៃ២ពាន់លានបាត នៅខេត្តអាយុទ្យា ខណៈដែលពួកគេកំពុងដឹកជញ្ជូនគ្រឿងញៀ​ន​​ខុស​ច្បាប់ដែលលាក់បន្លំនៅក្នុងផលិតផលកសិកម្ម ពីតំបន់ភាគខាងជើងនេះ​។

លោកបាននិយាយថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនជាមួយនឹងគ្រឿងញៀនដែលលាក់ក្នុងកញ្ចប់តែចំនួន៧០០កញ្ចប់ នៅស្រុកមួយនៅខេត្តអាយុទ្យាកាលពីយប់ថ្ងៃព្រហស្បតិ៍។

ពួកគេត្រូវបានចោទប្រកាន់ពីបទមានគ្រឿងញៀនដែលមានបំណងលក់៕ដោយ៖សុខា/sn

ប៉ូលិសថៃ បង្ហាញគ្រឿងញៀនមេតំហ្វេតាមីនដែលចាប់បាន