ប៉ូលិស​ថៃ​ចាប់បាន​គ្រឿងញៀន​មេ​តាំ​ហ្វេតា​មីន ២​លាន​គ្រាប់ នៅ​ខេត្ត​ឈៀង​រ៉ៃ​

1190
ចែករម្លែក

​ប៉ូលិស​ល្បាត​ព្រំដែន​ថៃ​នៅ​ខេត្ត​ឈៀង​រ៉ៃ បាន​ចាប់បាន​គ្រឿងញៀនប្រភេទ​មេ​តាំ​ហ្វេតា​មីន​ចំនួន​២​លាន​គ្រាប់​ពី​រថយន្ត​មួយគ្រឿង​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅតាម​ផ្លូវ​មួយ​នៅ​ខេត្ត​ភាគ​ខាងជើង​នេះ កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ ទី​២៦ កក្កដា​។​

​អ្នកបើក​ឡាន​និង​អ្នកជិះ​ម្នាក់ បាន​រត់គេចខ្លួន បន្ទាប់ពី​រថយន្ត​រប​ស់​ពួកគេ បាន​បុក​បង្គោលគីឡូម៉ែត្រ​ផ្លូវ​មួយ​នៅ​ផ្លូវ​ឈៀង​សែន និង ស្តេច​ប្រៅ នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ ។​

​ប៉ូលិស​បាន​ព្យាយាម​ឃាត់​រថយន្ត​នេះ​ដើម្បី​ត្រួតពិនិត្យ នៅពេលដែល​វា​បាន​កំពុងបើក​ចូលដល់​ស្រុក មឿង​ឈៀង​រ៉ៃ ប៉ុន្តែ​រថយន្ត​នេះ​ព្យាយាម​បើក​ត្រឡប់​ថយក្រោយ​វិញ ហើយក៏​បាន​បុក​បង្គោលគីឡូម៉ែត្រ​ផ្លូវ​នោះ​។​

​ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​១០​ថង់​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​នេះ​៕ ដោយ៖ សុខា

​ប៉ូលិស​ថៃ បង្ហាញ​គ្រឿងញៀន ដែល​ចាប់បាន នៅ​ខេត្ត​ឈៀង​រ៉ៃ