ប៉ូលិស​ថៃ​ចាប់​ក្រុម​មេខ្លោង​”​ពពោះ​ជំនួស​”​សម្រាប់​ជនបរទេស​

93
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​និយាយថា​ប្តី​ប្រពន្ធ​ជនជាតិ​ចិន​មួយគូ​និង​ជនជាតិ​ថៃ​៧ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​ខែ​កុម្ភៈ​ពី​បទ​រំលោភ​​ច្បាប់​ហាមឃាត់​ការ​ពពោះ​ជំនួស​សម្រាប់​ជនបរទេស​។​

​របប​អតីត​យោធា​ថៃ បានដាក់​សកម្មភាព​នៃ​ការ​ពពោះ​ជំនួស​នេះ​នៅ​ក្រៅច្បាប់​កាលពី​ឆ្នាំ​២០១៥​បន្ទាប់ពី​មាន​រឿងអាស្រូវ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​មួយ​​ដែល​ធ្លាប់​ជា​កន្លែង​សម្រាប់​ការ​ពពោះ​ជំនួស​អន្តរជាតិ​។​

​ប៉ូលិស​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​បាងកក​ថា​ប៉ូលិស​ថៃ​បាន​ធ្វើ​ការចាប់ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​និង​ការិយាល័យ​​ជាច្រើន​នៅ​ទីក្រុង​បាងកក​និង​នៅ​ខេត្ត​ផា​ធូ​ម​ថា​នី​និង​ខេត្ត​សុ​ខោ​តី​។​

​ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​ម្តាយ​ពពោះ​ជំនួស​ចំនួន ៨ នាក់​ដោយ​ក្នុងនោះ​មាន​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​និង​បាន​សង្គ្រោះ​ក្មេងប្រុស​អាយុ​២២​ថ្ងៃ​​ម្នាក់​និង​ក្មេងស្រី​អាយុ​៤ ខែ​ម្នាក់​ផងដែរ​។​

​ពួក​គេ​សង្ស័យថា​ក្មេង​១៤ នាក់​ទៀត ត្រូវបាន​គេ​ជួញដូរ​ទៅ​ប្រទេស​ចិន រួចហើយ ។​

​ឧត្តមសេនីយ៍​ប៉ូលិស​ថៃ បាន​និយាយថា​”​នេះ​ជា​បទឧក្រិដ្ឋ​ពពោះ​ជំនួស​បរទេស​”​។​លោក​បាន​និយាយថា​ពួកគេ​បាន​ចិញ្ចឹម​ទឹកកាម​មេ​ជីវិត​(sperm)​នៅ​ក្នុងប្រ​​ទេស​ជិតខាង​ដោយ​ផ្តល់​ការមើល​ទាំ​មុន​កំណើត​នៅ​ប្រទេស​ថៃ ហើយ​បន្ទាប់មក ម្តាយ​ទាំងនោះ​បាន​ផ្តល់​កំណើត​នៅ​ប្រទេស​ចិន​៕​ដោយ​៖​សុខា​/sn

រូបថត​របស់​ប៉ូលិស​ថៃ បង្ហាញ​ប្តី​ប្រពន្ធចិន​មួយគូ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ទាក់ទង​នឹង​ក្រុម​ពពោះ​ជំនួស នៅ​ថៃ​កាលពី​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០២០