ប៉ូលិស​ថៃ​ចាប់​បុរស​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​មេ​តំ​ហ្វី​តា​មីន​៤​លាន​គ្រាប់​

417
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤​លាន​គ្រាប់​ត្រូវបាន​រកឃើញ​នៅលើ​ឡាន​ដឹកទំនិញ​របស់គាត់​នៅ​ស្រុក​នៅ​ខេ​មួយ​ត្ត​ឈៀង រ៉ៃ​​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២៨​មករា​។​

​បុរស ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ ឈ្មោះ Surachai Baechae អាយុ​២៧​ឆ្នាំ ត្រូវបាន​នាំទៅ​កាន់​កន្លែង​ធ្វើ​សន្និសីទកាសែត​របស់​ប៉ូលិស​នៅ​ស្រុក​ស្រុក​Mae Sai​ថ្ងៃ​អង្គារ​។​

​ប៉ូលិស​បាន​ឆែកឆេរ​រថយន្ត​ដឹកទំនិញ​Mazda pickup ដែល​បាន​ចត​នៅ​ពីមុខ​អគារ​ពាណិជ្ជកម្ម​មួយ​នៅក្នុង​ស្រុក​Mae Sai កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​បាន​រកឃើញ​គ្រឿង​​ញៀន​មេ​តំ​ហ្វី​តា​មីន​៤​លាន​គ្រាប់​នៅក្នុង​បាវ​ចំនួន​២៥ នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​នេះ​។​

​ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​ថៃ​ចាប់​បុរស​ឈ្មោះ​Surachai Baechae អាយុ​២៧​ឆ្នាំនេះ​មួយ​នឹង​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​៤​លាន​គ្រាប់​កាលពី​យប់​ថ្ងៃ​ចន្ទ​