ប៉ូលិស​ថៃ​បង្ក្រាប​ថ្នាំញៀន​៥​ករណី រឹបអូស​បាន​ថ្នាំញៀន​សន្ធឹកសន្ធាប់​

3042
ចែករម្លែក

មេប៉ូលិសជាតិថៃឧត្តមសេនីយ៍ ចាក់ធីប ឆៃជីនដា បានប្រកាសកាលពីថ្ងៃពុធទី២៧មិថុនាថា ការបង្រ្កាបថ្នាំញៀនដ៏ជោគជ័យចំនួន៥ករណីបាននាំដល់ការចាប់ខ្លួនជនសង្ស័យ៩នាក់ជាមួយកញ្ឆា៧០០គីឡូក្រាម កូកាអ៊ីន២,៨គីឡូក្រាម មេតំហ្វេតាមីនជាង៣សែនគ្រាប់ មេតំហ្វេតាមីនក្រាម២គីឡូក្រាម រថយន្ត៤
គ្រឿងនិងទូរស័ព្ទដៃចំនួន១២។

លោកថា ភស្តុតាងទាំងនេះមានតំលៃជាង៧០លានបាត។

ក្នុងករណីទី១ ប៉ូលិសចាប់បុរស២នាក់ជាមួយកញ្ឆា៦០០គីឡូក្រាម បូករួមជាមួយរថយន្ត២និងទូរស័ព្ទដៃ៥ ។ក្នុងករណីទី២ ប៉ូលិសចាប់ជនសង្ស័យម្នាក់ជាមួយកញ្ឆា១០០គីឡូ បូករួមរថយន្តមួយនិងទូរស័ព្ទដៃ២ ហើយករណីទី៣ ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនជាមួយថ្នាំកូកាអ៊ីន២,៨គីឡូក្រាម។

ថ្នាំញៀនមេតំហ្វេតាមីនជាង៣សែនគ្រាប់ និងម៉ាទឹកកក២គីឡូក្រាម ត្រូវប៉ូលិសចាប់បាននៅក្នុងករណីទី៤និងទី៥។

ការចាប់ថ្នាំញៀនទាំង៥ករណីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនិងអង្គារទី២៦មិថុនា នៅខេត្តកាឡាស៊ីន ,ខេត្តជុំផុន,ខេត្តឈៀងរ៉ៃ,ខេត្តផាធូម ថានីនិងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ៕ដោយ៖វាសនា