ប៉ូលិស​ថៃ​ប្រកាស​តំបន់ហាមឃាត់​ការហែក្បួន​តវ៉ា​ប្រឆាំង​របប​យោធា​

1108
ចែករម្លែក

​ប៉ូលិស​ថៃ​បានប្រកាសថា វិមាន​រដ្ឋ​នៅ​ទីក្រុង​បាកក​និង​ផ្លូវ​ជុំវិញ​ទីនោះ ជា​តំបន់​ហាមឃាត់​ចំពោះ​ការដើរ​ក្បួន​តវ៉ា​របស់​ក្រុម​ប្រឆាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី​២២​ឧសភា​​។​វា​ជា​ការតវ៉ា​នយោបាយ​ដែល​ហាមឃាត់​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​គឺ​ចាប់តាំងពី​រដ្ឋប្រហា​រកា​លពី​ថ្ងៃទី​២២​ខែ ឧសភា​ឆ្នាំ​២០១៤ ដោយ​របប​យោធា​ថៃ​ព្រមាន​អ្នក​
​តវ៉ា​កុំឱ្យ រំលោភបំពាន​ការ​បម្រាម​របស់​ខ្លួន​អំពី​ការជួបជុំ​ជា​សាធារណៈ ។​

​ប៉ូលិស​ជិត​៣.០០០​នាក់ ត្រូវបាន​ដាក់​ឱ្យ​ត្រៀមខ្លួន​នៅ​មុន​ពេល​ការដើ​រហែ​ក្បូន​តវ៉ា​នេះ ដែល​គ្រោង​ចាប់ផ្តើម​ធ្វើ​នៅ​សកលវិទ្យា​យ​ល័យ​Thammasat​នៅ​ទីក្រុង​បាងកក ​និង នៅ​វិមាន​រដ្ឋ​នៅ​ទីក្រុង​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា​នេះ ឱ្យ​រៀបចំ​ធ្វើ​ការបោះឆ្នោត នៅ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ជា​ជាង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​។​

​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​របស់​យោធា​ថៃ​នេះ បាន​ពន្យារពេល​ការបោះឆ្នោត​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​ឥឡូវនេះ អះអាង​ថា​ការបោះឆ្នោត​​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ៕​ដោយ​៖​សុខា/sn

កងទ័ព​បាន​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ការតវ៉ា​នៅតាម​ផ្លូវ​និង​ភាព​វិក​វរ​នយោបាយ​មក​នោះ​ហើយ​បាន​ហាម​ការជួបជុំ​តវ៉ា​